Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គីសនីផ្ទុះសេខ្សែភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅអរិយក្សត្រផ្អើលទាំងព្រឹក

កណ្តាល៖​ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ​មួយល្វែងធ្វើអំពីឈើលើ​ ថ្មក្រោម​ យ៉ាងសន្ធោសន្ធៅ​ខូចខាតទាំងស្រុងនិងរាលដាលឆេះផ្ទះជាប់គ្នា២បន្ថែមទៀតប៉ុន្តែកម្លាំងអន្តរាគមន៍ពន្លត់ទាន់​ ពេលវេលាគ្រាន់តែឆេះរោលជញ្ជាំងបន្តិចបន្តួច​ បង្កការភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី​២១ខែឧសភាឆ្នាំ២០២០​ នៅភូមិអរិយក្សត្រឃុំអរិយក្សត្រស្រុកល្វាឯម​ ខេត្តកណ្ដាល​ ។

សមត្ថកិច្ចបានអោយដឹងថា​ ជនរងគ្រោះ ជា​ម្ចាស់ផ្ទះមានឈ្មោះ សុឹម សន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិ ខ្មែរ និងប្រពន្ធឈ្មោះ រី សារឹម អាយុ ៥៥ឆ្នាំមានទីលំនៅ ភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរកសិករ។
ផ្ទះដែលឆេះមានទទឹង ៧ម៉ែត្រ បណ្តោយ​១៨ម៉ែត្រ ប្រក់ក្បឿង ជព្ជាំាងក្តាក្រោមថ្ម កំពស់៧,៣០ម៉ែត្របណ្តាលខូចជាន់លើឈើទាំងស្រុង ហើយជាន់ក្រោមថ្មឆេះខូតខាតអស់។ និងឆេះប្រាក់ដុល្លា ៥០០០$ប្រាក់​រៀល៨,០០០,០០០៛, មាស ៥ដំឡឹង ,ម៉ូតូម៉ាក់​សង់ ០២គ្រឿង និងឯកសារផ្ទាល់ខ្លួន ជា​ច្រើន រួមសម្ភារៈមួយចំនួនទៀត​នៅក្នុងផ្ទះ។

សមត្ថកិច្ចបានសន្និដ្ឋានថា​ មូលហេតុ​ដែល​នាំឲ្យកើតមានអគ្គីភ័យនេះបណ្ដាលមក​ពីឆ្លងចរន្ត័អគ្គីសនី គឺផ្ទុះសេខ្សែភ្លើងនៅខាង​លើ​ផ្ទះ ទើបឆេះដូច្នេះ​ ។​ ហើយអគ្គីភ័យនេះ​ត្រូវកម្លាំងជំនាញជួយអន្តរាគមន៍ពន្លត់អោយរលត់​​ទៅវិញទាំងស្រុងនៅវេលាម៉ោង៩និង​៤៥នាទីព្រឹកថ្ងៃដដែលដោយប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យចំនួន០២ គ្រឿង អស់ទឹក០៨ឡាន ៕