កាន់តែសាហាវហេីយ ! យុវជន៤នាក់ត្រូវក្រុមជនសង្ស័យមួយក្រុមមានគ្នាជិត២០នាក់ស្ទាក់វាយផ្អេីលពលរដ្ឋទាំងកណ្ដាលអាធ្រាត
ភ្នំពេញ ៖ យុវជន៤នាក់ត្រូវជនសង្ស័យមួយក្រុមមានគ្នាជិត២០នាក់បានស្ទាក់ វាយទាំងកណ្ដាលអាធ្រាត្រ ខណៈដែលក្រុមជនរងគ្រោះជិះម៉ូតូតាមផ្លូវបេតុងខាងមុខកុងសុីកាប់គោ សង្កាត់ជ្រោយចង្វារ
ហេតុការណ៍បង្កអោយមានការភ្ញា់ផ្អើលនេះបានកេីតឡេីងកាលពីវេលាម៉ោង០១និង០០នាទី រំលងអធ្រាតឈានចូលថ្ងៃទី២២ខែឧសភាឆ្នាំ២០២០ នៅតាមបណ្ដយផ្លូវបេតុងមុខកុងសុីកាប់គោរ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមសម្ដីជនរងគ្រោះបានប្រាប់ក្រុមការងារអង្គភាពសារព័ត៌មាន(កោះប៉ែន)ឲ្យដឹងថា មុនពេលកេីតហេតុ ពួកគាត់បានជិះម៉ូតូ៣គ្រឿងមានគ្នា៤នាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ(OCI ICI)រួចក៍នឹកឃេីញចង់ញាំអីនៅហាងជិតកុងសុីកាប់គោ ក៍បានបបួលគ្នាបត់ចូលតាមផ្លូវបេតុង មកដល់មុខកុងសុីក៍ឃេីញមនុស្សប្រុសស្រីជាច្រេីននាក់វ័យប្រហែល១៥ទៅ១៦ឆ្នាំ អង្គុយតាមផ្លូវបេតុង រាងដូចមិនស្រួលក៍បត់ម៉ូតូទៅក្រោយវិញស្រាប់តែក្រុមទាំនោះដេញវាយបណ្ដាលអោយយុវជនរងគ្រោះម្នាក់ជិះម៉ូតូសង់០១៩ពណខ្មៅពាក់ស្លាក់លេខភ្នំពេញ1HO-1917 ផ្ដួលម៉ូតូចោលរត់យកម៉ារួចខ្លួន រួចហៅឲ្យគេជួយ ភ្លាមៗក៍មានក្រុមសន្តិសុខនិងកំលាំងអន្តរាគមន៍ពិសេសគោលដៅស្ពានជ្រោយចង្វារ នាំជនរងគ្រោះមកយកម៉ូតូនៅកន្លែងដួលបានវិញ តែស្លាកលេខត្រូវជនសង្ស័យកាច់យកទៅបាត់ តែមួយសន្ទុះក្រោយមកស្រាប់តែមានក្មេងម្នាក់យកកំណាត់ស្លាកលេខមកអោយវិញ ។
ក្រោយពេលកេីតហេតុ កំលាំងអន្តរាគមន៍ពិសេសបានអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ជ្រោយចង្វារ ប៉ុន្តែជនរងគ្រោះសុំមិនទៅដាក់ពាក្យបណ្ដឹងនោះទេ ដោយគិតថាមិនបានបាត់បង់ទ្រព្យសម្បត្តិ ព្រោះមិនចង់វែងឆ្ងាយ ៕ដោយផាន់សារឿន