Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អាសូរណាស់! បុរសម្នាក់គ្រាប់មីនផ្ទុះត្រូវជាច់ជើងខាងស្ដាំរងរបួសធ្ងន់​ នៅស្រុកសំឡូត

បាត់ដំបង៖​ បុរសម្នាក់គ្រាប់មីនប្រភេទ​៦៩ផ្ទុះត្រូវរងរបួសធ្ងន់ដាច់ជើងខាងស្ដាំ​ ក្រោយមក​ត្រូវបានកម្លាំងយោធាព្រំដែន​ និងប្រជាពល​រដ្ឋនាំយកមករកមធ្យោបាយដឹកជញ្ជួនទៅ​មន្ទីរពេទ្យ​ ៖​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី​២១ខែឧសភា​ឆ្នាំ២០២០​ នៅត្រង់ចំណុចអូរត្រជាក់ចិត្ត​ ស្ថិតក្នុងភូមិពាមតា​ ឃុំតាតោក​ ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ ។

បុរសរងគ្រោះមានឈ្មោះ​ ពុធ​ វ៉ាន់​ ភេទប្រុស​​ អាយុ​៥៣ឆ្នាំ​ រស់នៅភូមិអូរ​នាង​ ឃុំតា​តោក​ ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ ។

សមត្ថកិច្ចបានអោយដឹងថា​ ដោយសារ​ស្ថាន​ភាពភូមិសាស្រ្តឆ្ងាយ​ នឹងផ្លូវពិបាកធ្វេីដំណេីរ​ជនរងគ្រោះត្រូវបានកម្លាំងយោធាការពារព្រំ​ដែន​ ប៉ុស្តិពាមតា​ និងប្រជាពលរដ្ឋនាំគ្នាជួយ​សែង​ចេញយកមកសង្គ្រោះនៅមន្ទីរពេទ្យ​ រហូតដល់ម៉ោង០៦និង២០នាទីព្រឹកថ្ងៃទី២២​ខែឧសភាឆ្នាំ២០២០ទើបយកមកដល់ពេទ្យ។

សមត្ថកិច្ចបានបន្តថា​ ក្នុងមូលដ្ឋានស្រុកសំឡូត​ ក៏​ដូចជាមូលដ្ឋានស្រុកមួយចំនួនទៀតដែលជាអតីត​សមរ​ភូមិ​ប្រយុទ្ធពីអតីតកាលនៅតែ​មាន​យុទ្ធភ័ណ្ឌមិន​ទាន់ផ្ទុះស្ថិត​នៅរាយប៉ាយក្នុងដីនៅឡេីយ​ ហេីយ​បញ្ហានេះ​នៅតែជាក្តីកង្វល់និងបញ្ហាប្រឈមសម្រាប់​ប្រជាពលរដ្ឋដែលមានមុខរបរ​ ចេញ​ ចូលនៅចំណុចឬទីតាំងទាំងនោះ៕