Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

យុវជនម្នាក់ថា​ ​!! ចោរប្លន់យកម៉តូបាត់​ ខំរត់ទៅ​ប្តឹងនគរបាល​ប៉ុស្តិ៍ចតុមុខ​ បែរជា​ នគរបាល​និយាយថា​ (​ បើមិនប្រញាប់ចាំស្អែកចាំមកប្តឹង​ )

ភ្នំពេញ​ ៖​ ជនរងគ្រោះហួសចិត្ត​ និងនគរបាល​ប៉ុស្តិចតុមុខ​ ខណៈចោរប្លន់យកម៉ូតូបាត់​ ខំរត់ទៅដាក់ពាក្យបណ្ដឹង​ បែជាប្រាប់ថា​ បើមិន​ប្រញាប់ចាំស្អែកចាំមកប្ដឹង​
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០២រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ ម្តុំសួន​មុខវត្តបទុម​ ស្ថិតក្នុងសង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

​បើតាមសម្ដីយុវជនរងគ្រោះបានអោយដឹងថា​ មុនកើតហេតុរូបគេនិងនឹងមិត្តភក្តី​ ៧​ទៅ​ ៨នាក់​បាននាំគ្នា​ ជិះម៉ូតូលេងនៅ​ម្តុំសួន​មុខវត្តបទុម​ ខណ:ពេលមកដល់កន្លែងកេីតហេតុ​ ក៏​មានជនសង្ស័យ​២នាក់​ ជិះម៉ូតូ​១គ្រឿង​ មិនចាំម៉ាកមិនចាំស្លាកលេខ​ ​មកសួរនាំ​ពួកគេ​ ភ្លាម​នោះ​រូបគេនិងបក្ខពួកបំរុងនឹងជិះម៉ូតូចេញទៅ​ហេីយ​ តែត្រូវជនសង្ស័យទាញដៃចង្កូតម៉ូតូ​បណ្ដាលអោយដួល ហេីយមិត្តភក្តី​ ក៏នាំគ្នារត់ចែកជេីងគ្នាអស់ទៀត​ ធ្វេីអោយរូបគេភ័យ​ស្លន់ស្លោក៏រត់គេចខ្លួនដែរ​ ធ្វើអោយក្រុម​ជន​សង្ស័យមានឱកាសលើកយកម៉ូតូ​ របស់គេ​ជិះគេចខ្លួនទៅបាត់ស្រមោលដោយ​សុវត្ថិភាពតែម្តង​ ។
យុវជនរងគ្រោះបានអោយដឹងទៀតថា​ ម៉ូតូ​របស់ខ្លួនដែលក្រុមជនសង្ស័យ​ប្លន់យកទៅ​នោះ​ ម៉ាក និច​ ពណ៍ទឹកប្រាក់​ពាក់​ផ្លាកលេខ​ព្រៃវែង1O-3989 ។

ក្រោយពេលកើតហេតុ​ភ្លាមៗ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរ​បាលរដ្ឋបាលចតុមុខ​ ដេីម្បីអោយ​សមត្ថកិច្ចជួយអន្តរាគមន៍​ ខណ:ពេលទៅដល់​ បែរជា​សមត្ថកិច្ចប៉ុស្តិ៍​និយាយថា​ (​ បេីមិនប្រញ្ញាប់ទេចាំស្អែកម៉ោង៨ព្រឹក​ ចាំមកប្តឹង​ក៏បាន​ )​ ។

ជុំវិញការលើកឡើងនិងចោទប្រកាន់របស់ជនរងគ្រោះទៅលើ​ នគរបាលប៉ុស្តិចតុមុខ​ ថា​ មិនទទួលពាក្យបណ្ដឹង​ ​ពាក់​ពន្ធ័និងករណី​ប្លន់យកម៉ូតូខាងលើនេះ​ អង្គភាពសារព័ត៌មាន​(កោះប៉ែន)នៅមិនទាន់សុំការបំភ្លឺពីលោក​មេ​ប៉ុស្តិនគរបាល​ ចតុមុខបាននៅឡើយទេ​ ៕