អាណិតណាស់! ក្មេងប្រុសស្រី២នាក់តាមឪពុកទៅបង់សំណាញ់លេងទឹកលង់ស្លាប់ទាំង២នាក់
កណ្ដាល៖ អាសូរក្មេងប្រុសស្រីនាក់ទៅតាមឪពុកបង់សំណាញ់ ហើយនាំគ្នាលេងទឹកលង់ស្លាប់ទាំង២នាក់ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០២០ នៅចំនុចត្រពាំងអង្គសិត្ថនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តា។
សពក្មេងប្រុសស្រីរងគ្រោះទាំង២នាក់រួមមាន ៖ ទី១-ឈ្មោះ ខុំ វ៉ាន់ ភេទ ប្រុស អាយុ ០៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ឪពុកឈ្មោះ ញ៉ សុខុំ អាយុ៣៦ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករសំណង់។
ម្ដាយឈ្មោះ នាង ជ្រឿន អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ ។
ទី២-ឈ្មោះ ធូ ណារី ភេទស្រី អាយុ០៩ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ឪពុក ឈ្មោះ ធី ចាន់ធូ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក។
ម្ដាយឈ្មោះ ញ៉ គៀង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ ។
សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៤និង១៤នាទី រសៀល-ឈ្មោះ ញ៉ សុខុំ ឪពុកបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ខុំ វ៉ាន់ បានយកសំណាញ់ទៅបង់ត្រីនៅត្រពាំងអង្គដោយបាននាំកូនប្រុស និងក្មួយស្រីបង្កើតទៅតាមពេលដល់ត្រពាំងអង្គ បុរសជាឪពុកបានបង់សំណាញ់នៅខាងជើងត្រពាំងអង្គ (មានជំរៅប្រហែល ០៣ម៉ែត្រ)កូនប្រុសនិងក្មួយស្រីនាំគ្នាលេងទឹកនៅខាងត្បូងត្រពាំងអង្គ ។ លុះពេលកំពុងលេងទឹកទាំងពីរនាក់បងប្អូនមិនចេះហែលទឹកនោះទេ ហើយដោយឪពុកមិនបានចាប់អារម្មណ៍ផងកូនបានស្រែកហៅឪពុកឲ្យជួយឪពុកបានឮក៏ក្រឡេកមើលទៅខាងត្បូងត្រពាំងឃើញកូនក៏បានទំលាក់សំណាញ់ចុះរត់មកជួយកូន ប៉ុន្តែទំរាំមកដល់ឪពុកទន់ជើងស្លុតស្មារតីបានត្រឹមឈរមើលហើយស្រែកយំឲ្យគេជួយកូនប្រុសនិងក្មួយស្រីផងបានលង់ទឹកហើយ បានមួយសន្ទុះក្រោយមកមានប្រជាពលរដ្ឋនៅក្បែរនោះរត់មកជួយរកទំរាំងឃើញប្រហែលជាកន្លះម៉ោងទើបរកឃើញក្មេងទាំងពីរនាក់នោះ តែអកុសលបានស្លាប់បាត់អស់ហើយ។ ក្រោយមកមេភូមិតានូបានរាយការណ៍តាមទូរស័ព្ទមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ប្រាប់ថាមានក្មេងលង់ទឹកស្លាប់។
បន្ទាប់មកសមត្ថកិច្ចជំនាញបានសហការជានគរបាលប៉ុស្តិចុះមកពិនិត្យនិងធ្វើកោសល្យវិច្ឆ័យពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ហើយសមត្ថកិច្ចបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕