Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បើក​រថយន្ត​ គ្មានស្លាកលេខ​បុក​បារ៉ាស់​សមត្ថកិច្ចដាក់ត្រួតពិនិត្យ​ រឹតបន្តឹង​ច្បាប់ចរាចរណ៍​ រួចហើយព្យាយាមបើករត់​គេចទៀត

ភ្នំពេញ​ ៖​ នារីវ៏យក្មេងស្រស់សោភា​ ​ម្នាក់ សង្ស័យ​ រវល់តែនិយាយទូរសព្ទ័ បើក​រថយន្តស៊េរីទំនើប​ ​គ្មានស្លាកលេខ​ ​ខ្វះការប្រុង​ប្រយត្ន័បានជ្រុលទៅបុក​ បារ៉ាស់របស់កម្លាំង​សមត្ថកិច្ច​ ដាក់គោលដៅត្រួតពិនិត្យ​ រឹតបន្តឹង​ច្បាប់ចរាចរណ៍​ ហើយព្យាយាមបើករត់គេច​តែត្រូវកម្លាំងសមត្ថកិច្ចដេញឃាត់បានវិញ
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពី​វេលា​ម៉ោង០៤រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ។

យោងតាមប្រភពបានអោយដឹងថា​ ​នៅមុន​ពេលកើតកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល​ រាជធានីភ្នំពេញ ដាក់គោលដៅត្រួតពិនិត្យ​រឹតបន្តឹងច្បាប់ចរាចរណ៍ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយនារី​ស្រស់ស្អាតម្នាក់​ មកបុកបារ៉ាស់របស់សមត្ថកិច្ច រួចបើករត់គេច ធ្វើឲ្យកម្លាំងសមត្ថកិច្ចដេញតាម រហូតដល់ម្ដុំស្ដុបអ៊ីធើខន ខណ្ឌ​បឹងកេងកង ទើបសមត្ថកិច្ចឃាត់​បាន​ តែនារី​ រូបនោះមិនចុះពីលើរថយន្តដើម្បី​និយាយជាមួយ​សមត្ថកិច្ចទេដោយនៅអង្គុយក្នុងរថយន្ត​ គិតតែពីចុចទូរស័ព្ទ សង្ស័យខល​រកអន្តរាគមន៍ទៅខាងលើ។

ក្រោយពេលកើតហេតុដោយសារតែនារីខាង​លើ បើកបរ​និយាយទូរស័ព្ទ និងរថយន្តគ្មានពាក់ផ្លាក​លេខ ទើបកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្ទូចរថយន្ត និងនាំខ្លួននារី​ស្រស់ដែលជាអ្នកបើកបរ​ ទៅ​ការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការ​នគរ​បាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាម​នីតិវិ​ធីច្បាប់​ ៕