ផ្ទុះកំប៉ុងហ្គាសឆាប់ឆេះទីតាំងផលិតនំប៉ាវបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍
ភ្នំពេញៈ ទីតាំងផលិតនំប៉ាវមួយកន្លែងស្ថិតបណ្តោយផ្លូវ ២៤ បេតុង ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះ កាលពីវេលាម៉ោង ២នឹង៥០នាទី រសៀលថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ ។
ក្នុងហេតុការណ៍អគ្គិភ័យបានបំផ្លាញអស់ទ្រព្យសម្បត្តិមួយចំនួន ដោយមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះទេ នឹងរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បានចុះមកដល់ទីតាំងកេីតហេតុដោយបានប្រេីប្រាស់ទឹកអស់ចំនួន២គ្រឿង ទេីបអាចគ្រប់គ្រងអគ្គិភ័យនោះអោយរលត់សូន្យសុងទៅវិញបាន ហេីយចំពោះករណីនេះជាជំហានដំបូងសន្និដ្ឋានថាបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសចេញពីបន្ទប់ផលិតនំ ៕