ឪពុកតិរច្ឆាន!បង្ខំកូនស្រីបង្កើតនិងក្មួយស្រីឲ្យបៀមប្រដាប់ភេទរបស់ខ្លួន ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីបែកធ្លាយរឿង
កណ្តាល៖ ជនសង្ស័យល្មោភកាមម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួនយកមកសួរនាំ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីស្ត្រីឈ្មោះ មុត ឃីម និង ឈ្មោះ ស្ដើង លាប ។
ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យមានឈ្មោះ កាន អូនទូច ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់។
ចំណែក ជនរងគ្រោះទាំង២នាក់មាន៖ ទី១-ឈ្មោះ ទូច កល្យាណ ភេទស្រី អាយុ០៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិឃុំកើតហេតុ ដែលត្រូវជាកូនបង្កើតរបស់ជនសង្ស័យ និងទី២-ឈ្មោះ វណ្នី កក្កដា ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិឃុំកើតហេតុ ត្រូវជាក្មួយបង្កើតរបស់ជនសង្ស័យ ។ ដោយអ្នកទាំង២មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ទោ លន ចាន់ថា អធិការនគរបាលស្រុកស្អាងបានប្រាប់ឲ្យដឹងថាកាលកន្លងទៅ ពេលដែលជនសង្ស័យនៅផ្ទះជាមួយកូន និងក្មួយ ហើយគ្រប់គ្នាចេញទៅធ្វើការអស់ ជនសង្ស័យធ្លាប់បាន លួងលោម បង្ខំកូន និងក្មួយរបស់ខ្លួនឲ្យបៀមប្រដាប់ភេទរបស់ខ្លួន ម្នាក់ចំនួនពីរទៅបីដងមកហើយ។លុះរហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ម្ដាយមីងឈ្មោះ ស្ដើង លាប បានស្ដាប់លឺសម្លេងថតក្នុងទូរស័ព្ទ លឺសូរសម្លេងក្មួយស្រីមិនប្រក្រតីក៏ចាប់ផ្ដើមសួរនាំពីដំណើររឿង ពេលនោះក្មួយស្រីក៏ប្រាប់ថាប៉ា រួចក៏លែងហ៊ាននិយាយអ្វីទាំងអស់។
បន្ទាប់មកនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៨និង០០នាទីព្រឹកឈ្មោះ មុត ឃីម ត្រូវជាយាយ និងឈ្មោះ ស្ដើង លាប ត្រូវជាម្ដាយមីងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិល។ ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាមកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិលបានធ្វើការកោះហៅជនសង្ស័យមកសាកសួរ។
លោកអធិការបានបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ កាន អូនទូច បានសារភាពថាខ្លួនពិតជាបានបង្ខំឲ្យក្មួយ បៀមប្រដាប់ភេទរបស់ខ្លួនមែន តែនាងពុំបានបៀមនោះទេ ចំណែកកូនរបស់ខ្លួនគេ ពុំដែលបង្ខំឡើយ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕