Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ព្រៃផ្សៃណាស់! ឃាតកដៃឆៅរឹតកសម្លាប់ស្ត្រីម្នាក់ក្នុងបន្ទប់ជួលប្លន់យកម៉ូតូនិងទ្រព្យ​សម្បត្តិរួចគេច​ខ្លួនបាត់

​ភ្នំពេញ​៖​ ស្ត្រីម្នាក់ត្រូវបានឃាតកដៃឆៅមិនស្គាល់មុខ​ធ្វេីសកម្មភាពសម្លាប់យ៉ាងព្រៃផ្សៃរួចប្លន់យកម៉ូតូហុងដាឌ្រីមមួយគ្រឿង​ រួមនិងទ្រព្យសម្បត្តិមួយចំនួនទៀតហេីយគេចខ្លួន​បាត់ដោយសុវត្តិភាព​ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល​យ៉ាង​ខ្លាំងកាលពីវេលាម៉ោង៦និង៣០នាទី​ព្រលប់ថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២០​ នៅចំនុច បន្ទប់ជួលលេខ១ ភូមិចាក់ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌពោធិ៍សែនជ័យ ។

សពស្ត្រីរងគ្រោះមានឈ្មោះ អ៊ុច យ៉េន​អាយុ៤៦ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅ​បន្ទប់កើតហេតុ​ មានស្រុកកំណើត ភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ចំណែកសម្ភារៈបាត់បង់​រួមមាន៖ ម៉ូតូ១គ្រឿង ម៉ាក់ហុងដា​ ឌ្រីមសង់C125សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ​ ស្លាកលេខភ្នំពេញ1DC-7457​ រួមនិងកាតគ្រីម៉ូតូ ព្រមទាំងប្រាក់ មួយចំនួន​ សៀវភៅ ដាក់ប្រាក់សន្សំនៅ ធនាគារផងដែរ។
ចំណែកជនសង្ស័យជាឃាតក​ មិនត្រូវបានគេ​ស្គាល់ អត្តសញ្ញាណនោះទេ។

យោងតាមការបំភ្លឺរបស់ឈ្មោះ អ៊ុច សារ៉ន ភេទស្រីអាយុ៣៦ឆ្នាំមុខរបរ កម្មការិនី រោង​ចក្រ ដែលត្រូវជាប្អូន បង្កើតរបស់ ជន​រង​គ្រោះបានឲ្យដឹងថា​ នៅមុនពេល កើតហេតុ​ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ រូបគាត់បានចេញ ពីបន្ទប់ ទៅធ្វើការដូចរាល់ដង ដោយជនរងគ្រោះ នៅក្នុងបន្ទប់ជួលតែម្នាក់ឯង លុះដល់ម៉ោង០៦និង០០នាទី រូបគាត់បានចេញពីធ្វើការនៅរោងចក្រ​ ពេលមកដល់បន្ទប់វិញ ក៏ឃើញបន្ទប់ចាក់សោរពីខាងក្រៅ នៅពេលនោះគាត់ក៏ មិនបាន ចាប់អារម្មណ៍អ្វីដែរ ដោយគិតស្មានថា ជនរងគ្រោះដែល​ជាបងស្រីបានចេញទៅទិញឥវ៉ាន់ លុះពេលគាត់​មើលឃើញ ធុងទឹកកក នៅមុខបន្ទប់ អត់​ចាក់​សោរ ក៏មានការសង្ស័យ ពេលនោះគាត់ក៏បានហៅ ប្អូនជីដូនមួយ របស់គាត់ មកវាយបំបែកសោរបន្ទប់ ក៏ស្រាប់តែឃើញបងស្រី ដេកស្លាប់បាត់ទៅហើយ ភ្លាមៗក៏​បាន​រាយការណ៍ទៅសមត្ថកិច្ចតែម្តង។
បន្ទាប់ពីទទួលបានព័ត៌មានខាងលេី​ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំនុចកេីត​ហេតុពិនិត្យមើលនិងបានទាក់ទងទៅកម្លាំង​សមត្ថកិច្ចជំនាញចុះមកធ្វេីកោសល្យវិច័យឃេីញមានស្នាមជាំនៅត្រង់ថ្គាមផ្នែកខាង​ស្តាំ​ រួចសន្និដ្ឋានថា​ ជនរងគ្រោះត្រូវបានជន​សង្ស័យជាឃាតក​ សម្លាប់ដោយរឹតក​ ប្លន់យកទ្រព្យសម្បត្តិ​ ។

​ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់​សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់​សព​ស្ត្រីរងគ្រោះជូនទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ ។ ចំណែកជនសង្ស័យ​ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវតាមចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕​ សហការី