សង្ស័យស្រវឹង បេីកម៉ូតូCBR ក្នុងល្បឿនលឿនមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូគុបជ្រុង អូសជាង១០ម៉ែត្ររបួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងខ្លាំងបេីកម៉ូតូCBR លឿនដូចហោះជ្រុលទៅបុកម៉ូតូគុបជ្រុង អូសជាង១០ម៉ែត្របណ្ដាលអោយបុរសដែលជាអ្នកជិះម៉ូតូគុបរងរបួសធ្ងន់បែកក្បាល់ហូស្រោចខ្លួន ត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីពេទ្យកាលម៉ែតភ្លាមៗផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ១០៦កែងនិងផ្លូវ១៩ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃេីញហេតុការណ៍ ប្រាប់អង្គភាពសារព័ត៌មាន(កោះប៉ែន)អោយដឹងថា មុនពេលកេីតហេតុគេឃេីញបុរសរងគ្រោះជិះម៉ូតូគុប៩០ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2W-2177ធ្វើដំណើរតាមបណ្ដោយ ផ្លូវ១៩ទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុ ក៍មានម៉ូតូធំមួយគ្រឿងម៉ាក CBR ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1BS-6669 បេីកបរដោយុវជនម្នាក់ធ្វើដំណើរតាមផ្លូវ១០៦ ទិសដៅពីកេីតទៅលិចក្នុងល្បឿនយ៉ាងលឿន សង្ស័យស្រវឹងបានជ្រុលទៅបុកម៉ូតូគុបចំពាក់កណ្ដាលម៉ូតូខ្ទាតអូសជាង១០ម៉ែត្ររងការខូចខាតយ៉ាងដំណំ ឯអ្នកបេីកម៉ូតូគុបរងរបួសធ្ងន់បែកក្បាលហូរឈាមស្រោចពេញខ្លួន ត្រូវបានបញ្ជូនទៅមន្ទីពេទ្យកាលម៉ែតភ្លាមៗ ចំណែកអ្នកបេីកម៉ូតូធំមិនមានរងរបួសអ្វីឡេីយ គ្រាន់តែខូចខាតម៉ូតូខ្ទិចមួយកំណាត់មុខ រួចក៍ទាញទូរសព្ទ័និយាយដេីរចុះដេីរឡេីង ធ្វើឫកពាមិនសមរម្យ ហើយក៏បានដើរចូលក្នុងរថយន្តCRVសេរីទំនេីបពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN~0045 ចេញទៅបាត់ស្រមោល។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់និងទំនាក់ទំនងទៅជំនាញចរាចរណ៍ខណ្ឌ ដេីម្បីធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខណ្ឌដូនពេញ រងចាំភាគីទាំងពីរចូលខ្លួនដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕ (ដោយសារឿន)