សមត្ថកិច្ចនាំខ្លួនជនសង្ស័យដែលរឹត.ក.សង្សាប៉ងសម្លាប់យក បោះចោលនៅគំនរសំរាមឲ្យធ្វើត្រាប់
មណ្ឌលគិរី៖ នៅរសៀលថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៨កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យដែលបានយកខ្សែកាបូបរឹតកសង្សា ប៉ងសម្លាប់ហើយស្មានថាស្លាប់ដឹកយកទៅចោលនៅគំនរសំរាមព្រោះខឹងសុំនាងបែក នាងមិនព្រមនោះ ឲ្យមកធ្វើត្រាប់ពីសកម្មភាពឡើងវិញ ។
នារីរងគ្រោះឈ្មោះ ញ៉ារ៉ា ស្រីនាង អាយុ២៣ឆ្នាំជាជនជាតិព្នង មានទីលំនៅក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
ឯជនសង្ស័យ ឈ្មោះ ឆុំ ដាវីត អាយុ២៦ឆ្នាំ ជាជាងកែច្នៃគ្រឿងសង្ហារឹមនៅស្រុកកោះញែក និងមានទីលំនៅភូមិដូង ឃុំតារ៉ុង ស្រុកព្រៃឈរខេត្តកំពង់ចាម ស្នាក់នៅផ្ទះបងប្អូននៅក្នុងភូមិចំការតែ ជាសង្សានារីរងគ្រោះ ។
គួរម្លឹកថា! នៅយប់ថ្ងៃទី០៦ខែឧសភា ជនសង្ស័យបានជិះម៉ូតូ ដឹកជនរងគ្រោះទៅផ្លូវច្រកចូលភ្នំលោកយាយ ហើយជនសង្ស័យក៏ និយាយនាងសុំបែកគ្នា តែជនរងគ្រោះមិនព្រមក៍ឈ្លោះប្រកែកគ្នា ។
លុះដល់ម៉ោង ១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ឧសភា ជនសង្ស័យបានបបួលនាងមកផ្ទះវិញ ។
តែនារីរងគ្រោះថាចាំខ្លួនបាត់ឈឺពោះសិនភ្លាមនោះជនសង្ស័យក៏បានយកខ្សែកាបូបមក រឹតកជនរងគ្រោះ ឲ្យផ្កាប់មុខទៅនឹងដី រហូតសន្លប់ ។
ជនសង្ស័យស្មានថានាងស្លាប់ហើយ ក៏បានដឹកយកទៅបោះ ចោលនៅកន្លែងទីលានចាក់សំរាម ស្ថិតក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
ព្រឹកឡើងនាងដឹងខ្លួនក៍ស្រវេស្រវ៉ាដើរទៅប្ដឹងសមត្ថកិច្ច ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី០៧ ខែឧសភាឆ្នាំ២០១៨តែម្ដង ៕