Sunday, November 24, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូឈប់ចាំស្តុបត្រូវរថយន្តដឹកដីខ្សាច់បុក​ពីក្រោយរួចកិនស្លាប់ម្នាក់និងម្នាក់ទៀតរបួស​ស្រាល

ភ្នំពេញ៖​ រថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនឯក​ជនមួយបានបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងឈប់ចាំស្តុបនិង កិនបុរសម្នាក់បែក​ក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងឯម្នាក់ទៀត​រងរបួសស្រាល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤រសៀល ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្តុប​បំបែកជាបី បត់ចូលក្នុងទីក្រុង OCIC ស្ថិត​នៅ​តាមបណ្ដោយផ្លូវជាតិលេខ៦ភូមិព្រែក​លៀប​ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះដែវស្លាប់មានឈ្មោះ ទុយ បាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅខណ្ឌច្បារអំពៅ​ ។ អ្នករួមដំណើរពី​ក្រោយមានឈ្មោះ​ មាស​ វុទ្ធី​ ភេទប្រុសអាយុ៣២ឆ្នាំមានមុខរបរជាងពិដានស្នាក់នៅជាមួយគ្នា។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបាន​ប្រាប់ឱ្យដឹងថា​ នៅមុនពេលកើតហេតុគេ​បានឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១E-២៤៦០ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦ ទិសដៅពី ជើងទៅត្បូង ក្នុងល្បឿនលឿនល្មម ខណៈពេលដែលមកដល់ចំណុចកើត​ហេតុ គឺបានឈប់ម៉ូតូ របចាំស្តុបភ្លើងខៀវដើម្បីធ្វើដំណើរទៅមុខបន្ត ស្របពេលនោះក៏មានរថយន្តធំដឹកដី មួយគ្រឿង ម៉ាក Mitsubishi គ្មានស្លាកលេខមុខក្រោយ ប៉ុន្តែមានស្លាកលេខនៅលើ ពន្ធផ្លូវ ដែលបិទកញ្ចក់រថយន្ត ពាក់ស្លាកលេខ ភ្នំពេញ ៣D-៧៦៩៩ បើកតាមបណ្ដោយផ្លូវជាតិ​លេខ៦​ ស្របទិសដៅគ្នា មកពីក្រោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលមកបុកម៉ូតូពីក្រោយពេញទំហឹង អូសជាងម៉ែត្រ បណ្ដាលឲ្យ កិនក្បាលបុរសម្នាក់ ស្លាប់ភ្លាមៗ និង ម្នាក់ទៀត​រងរបួសស្រាល​ ។ ចំណែកអ្នកបើកបររថយន្តបង្ក​ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចចាប់​ឃាត់ខ្លួន​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅ​រក្សា​ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃ​ស្នងការរាជធានីភ្នំពេញ​ ដើម្បីកសាងសំណុំ​រឿងចាត់ការបន្តតាមនិតិវិធី​ ។
ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយក​ទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុក​កំណើត​ ៕