មានអ្វីជាអាកំបាំង ពាក់ពន្ធ័និងករណីបុរសម្នាក់លោតសម្លាប់ខ្លួនពីលើស្ពានអាកាសថ្មើរជើងនៅអគារផ្សារទំនើបអូឡាំព្យា ទើបក្រុមសន្តិសុខ ព្យាយាមបិតបាំង
ភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាមានវិបត្តិអ្វីនោះទេ បានលោតពីលើស្ពានអាកាសថ្មើរជើងឆ្លងទៅផ្សារទំនើប អូឡាំព្យា ស្លាប់យ៉ាងអាណោចអធម៌ ខណៈក្រុមអ្នកសារព័ត៌មាន ទៅថតមិនយកព័ត៌មានត្រូវបានក្រុមសន្តិសុខ ហាមឃាត់មិនចូល ហាក់បីដូចជាមានកាលាក់បាំង
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្ពានអាកាស ឆ្លងទៅផ្សារទំនើប អូឡាំព្យា ស្ថិតសង្កាត់ វាលវង់ ខណ្ឌ៧មករា ។
ជុំវិញករណីបុរសម្នាក់លោតសម្លាប់ខ្លួននេះនៅពុំទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ ក៏ប៉ុន្តែហាក់ដូចជាមានការលាក់បាំងដោយមានការបិទបាំងទិដ្ឋភាពនៃសពដោយក្រុមសន្តិសុខនិងបុគ្គលិក លុះមួយសន្ទុះក្រោយមកគេឃើញមានរថយន្តសេរីទំនើបពាក់ស្លាកលេខព្រះសីហនុ2B-4444 ចូលដឹកសពចេញទៅយ៉ាងប្រញ៉ាប់ប្រញ៉ាល់យកបាត់ ៕