Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់និង៧នាក់ទៀតរបួស​ធ្ងន់ស្រាល

ភ្នំពេញ ៖​ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង៧នាក់ផ្សេងទៀតបានរង​របួសធ្ងន់និងស្រាល​ បន្ទាប់ពីរថយន្តបីគ្រឿងបានបុកគ្នាពេញទំហឹង​ កាលពីវេលាម៉ោង​១២​និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ទី២៩ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុច​ច្រកចូលបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល​ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់ និងអ្នករងរបួសទាំង​អស់មិនមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

យោងតាមសម្ដីអ្នករត់កង់បីម្នាក់ដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា​ ដំបូងឡើយគាត់ឃើញរថយន្តម៉ាក KIA FRONTIER ពណ៌ខៀវ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ កំពង់ចាម2A-5948​ ដឹកគ្រួសារបើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ទិសដៅពីកើតមក​លិច ខណៈមកដល់ចំណុចកើតហេតុខាង​លើ​បានបត់ឆ្លងផ្លូវ ខណៈ​ កំពុងតែបត់ឆ្លងស្រាប់តែមានរថយន្តម៉ាកហុីយិន មួយគ្រឿង
ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-3336
ដឹកមាន់ពេញ រួមដំណើរគ្នា៣នាក់បើកយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ៤ទិស​ដៅ​ពីកើតមកលិចស្របទិសគ្នាមិនបានបន្ថយ​ល្បឿនក៏ជ្រុលទៅបុកចំកែងខាងក្រោយ រថយន្ត បណ្ដាលឱ្យរថយន្ដម៉ាកគានឹងវិល​មួយជុំបណ្ដាលអោយរងរបួសធ្ងន់ស្រាលអ្នកជិះខាងក្រោយចំនួន៥នាក់ក្មេងពីរនាក់ និងមនុស្សចាស់ ៣នាក់ ហើយរថយន្តដឹកមាន់មិនទាន់អស់ល្បឿនបានជ្រុលទៅបុក រថយន្ត ហុីយិនដាយ​ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-5569ប្រភេទរថយន្តសណ្តោង រឺម៉កដែលចតស្ងៀមនិងចិញ្ចើមផ្លូវចំពីក្រោយបណ្ដាលឱ្យគៀបតៃកុងនិងព្រូចំនួន3នាក់​ភ្លាម​ៗក៏មានប្រជាពលរដ្ឋនិងរថយន្តសង្គ្រោះ​បានគាស់យកជនរងគ្រោះទាំងបីនាក់ទៅ​សង្គ្រោះនៅឯមន្ទីរពេទ្យ តែអកុសលពេល​ទៅដល់មន្ទីរពេទ្យស្រាប់តែបុរសម្នាក់ជាព្រូ រថយន្តត្រូវបានស្លាប់ដោយសាររងរបួសធ្ងន់ចំដើមទ្រូងរួចក៏បានដឹកមកកន្លែងកើតហេតុ​វិញ ដើម្បីឲ្យសមត្ថកិច្ចពិនិត្យ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែង​ ស្ទូចយករថយន្ត ទាំង៣គ្រឿងទៅ​រក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះសមត្ថ​កិច្ច​ធ្វើកំណត់ហេតុរួចក៏ឲ្យរថយន្តដឹកសព​ទៅតម្កល់ទុក្ខ នៅវត្តទឹកថ្លារងចាំស្រាវជ្រាវ​រក​សាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រព្រៃណី៕