ចោរកាប់ប្លន់យកម៉ូតូបានសម្រេចទៀតហើយនៅខណ្ឌពោធិសែនជ័យ សង្ស័យប៉ូលិសមិនសូវមានពេលចេញល្បាត
ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតប៉័ងតោមធ្វេីសកម្មភាពកាប់ប្រហារួចប្លន់យកម៉ូតូ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២០មួយគ្រឿងបានសម្រេចរួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច ។ ឯមិត្តភក្ភ័ជនរងគ្រោះម្នាក់ទៀតរត់រួចខ្លួនមិនរងរបួសនោះទេ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយ មហាវិថីវិ មានឈ្នេះឈ្នេះ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ សោម លីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មរ រោងចក្រ ចំណែកម្នាក់ទៀតដែលរងរបួសធ្ងន់មានឈ្មោះ ឈួន សុខុម ភេទប្រុសអាយុ១៩ឆ្នាំ នាក់ទាំង២ស្នាក់សង្កាត់កំបូល ខណ្ឌកំបូល។ ហើយម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅនោះម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ឆ្នាំង1J-1419 ។
បើតាមសម្តីម្ចាស់ម៉ូតូបានឱ្យដឹងថា៖ មុនពេលកេីតហេតុរូបគេបានដើរលេងជាមួយមិត្តស្រីដោយជិះម៉ូតូរបស់មិត្តស្រីនិងបានឌុបជូនមិត្តស្រីទៅផ្ទះជួលនៅម្តុំផ្សារព្រៃទា លុះជូនទៅដល់ផ្ទះ ខ្លួនអត់មានអីជិះទៅផ្ទះរបស់ខ្លួនវិញក៏បានខលហៅមិត្តភក្តិឱ្យជិះម៉ូតូរបស់ខ្លួនមកទទួល ដោយចាំយូពេកខ្លួនបានដើរលេងៗមកដល់មហាវិថីវិមានឈ្នេះឈ្នេះ ក៏ជនរងគ្រោះជាមិត្តភក្តិជិះម៉ូតូមកដល់ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូបានបន្តថា ភ្លាមៗនោះក៏លេខមុខជនសង្ស័យមួយក្រុមមានគ្នាចំនួន៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំបិតប៉័ងតោ បានធ្វេីសកម្មភាពកាប់ប្រហាត្រូវជនរងគ្រោះ២កាំបិតចំខ្នងខាងក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់មកក្រុមជនសង្ស័យបានប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោលដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ច។
ក្រោយពេលកើតហេតុជនរងគ្រោះជាម្ចាស់ម៉ូតូបានត្រឹមតែឈរសោកស្ដាយម៉ូតូនិងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងតែ ប៉ុណ្ណោះ ៕