អាសូរណាស់! បុរស២នាក់ជិះម៉ូតូដួលត្រូវរថយន្តកិនស្លាប់ទាំង២នាក់យ៉ាងអាណោចអធម៌
ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាវ៉ាជែងរថយន្ត ខណៈមេឃកំពុងភ្លៀងរលឹមបណ្ដាល រអិលដួលចូលក្រោមកង់រថយន្ត ត្រូវរថយន្តកិនស្លាប់ទាំង២នាក់គួរឲ្យរន្ធត់ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទី ល្ងាចថ្ងៃអាទិត្យទី ៣១ ខែឧសភា ឆ្នាំ២០២០ លើផ្លូវបេតុង ១០៥K (ផ្លូវវត្តតាំងកសាង) ស្ថិតក្នុង សង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
បាន ស្លាប់យ៉ាងរន្ធត់ ខណៈជិះម៉ូតូវ៉ាខាងឆ្វេងដៃ ស្រាប់តែដួលខ្ទាតចូលក្រោមកង់រថយន្តយីឌុប កិនខ្ទិចក្បាល យ៉ាងអណោចអធម៌ ក្រោមដំណក់ទឹកភ្លៀង ហើយរថយន្តបើករត់បានជាង៥០០ម៉ែត្រ ទើបមាន ប្រជាពលរដ្ឋឃាត់បានតែអ្នកបើកបររត់គេចចាត់ស្រមោល បន្សល់ទុកតែរថយន្ត។
សពជនរងគ្រោះទាំងនាក់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយជិះម៉ូតូម៉ាកគុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល1A-1129 ។ ចំណែកឯរថយន្តធន់ធំ ក្បាលពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ជាប្រភេទរថយន្តទ្រុងដឹកទំនិញ (យីឌុប ៥ភ្លៅ)។
បើតាមសម្តីបុរសម្នាក់ ដែលបានឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយន្តយីឌុប បានបើកបរតាមបណ្ដោយផ្លូវបេតុង ១០៥K(ផ្លូវវត្តតាំងកសាង)ទឹសដៅពីជើងទៅត្បូង ខណៈ មកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកគុបជិះគ្នា2នាក់មកពីក្រោយស្របទឹសគ្នាបានវ៉ាជែងខាងឆ្វេងដៃយ៉ាងលឿនស្រាប់តែរេចង្កូតមកស្ដាប់ប៉ះនឹងរថយន្ត បណ្ដាលឱ្យរអិលដួលចូលក្រោមកង់រថយន្តកិនស្លាប់ទាំង2នាក់យ៉ាងអណោចអាធម៌ ។
ប្រភពបន្តថា ភ្លាមៗរថយន្តមិនបានឈប់នោះទេ បានបន្តដំណើរទៅមុខបើកប្រហែល 500 ម៉ែត្រត្រូវបានប្រជាពលរដ្ឋដេញឃាត់បានតែរថយន្ត ចំណែកឯអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយក រថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញដើម្បីធ្វើកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចឲ្យរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕