ជនជាតិចិនចងកសម្លាប់ខ្លួនក្នុងសណ្ឋាគាឆៃសិនបង្កការភ្ញាក់ផ្អើលទាំងថ្ងៃ
ខេត្តប៉ៃលិន៖ បុរសជនជាតិចិនម្នាក់ចង់កសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ៖ បង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅបន្ទប់លេខ០១ ក្នុងសណ្ឋាគារ ឆៃ សិន (ម្កុដពេជ្រចាស់) ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សពជនរងគ្រោះមានឈ្មោះ CHEN FENG ភេទ ប្រុសអាយុ៤១ឆ្នាំជនជាតិចិន ស្នាក់នៅក្នុងបន្ទប់កើត ហេតុខាងលើ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យ ដឹងថា ក្រោយទទួលបានព័ត៌មានថាមានករណីជនរង គ្រោះបានចងកសម្លាប់ខ្លួននៅក្នុងសណ្ឋាគារខាងលើកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យរួចទំនាក់ ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច្ឆ័យរួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានរក្សានៅវត្តគិរី មរកតហៅវត្តផ្សារព្រំដើម្បីរងចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យ ៕