Thursday, November 21, 2024
Latest:
ព័ត៌មាន​ជាតិ

មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,នាយការរិយាល័យ និងបងប្អូននាយអាវុធហត្ថជាច្រើនរូបទៀត បានចុះទៅសួរសុខទុក លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺប្រចាំកាយ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្យាបាលតម្រងនោមភ្នំពេញ ។ កាយវិកាដ៏សប្បុរសនិងការយកចិត្តទុកដាក់ របស់មេបញ្ជាការរូបនេះ គឺជាទម្លាប់ដែលលោកតែងអនុវត្ត ជាប់ជាប្រចាំជារៀងរហូតមកហើយ ដោយរាល់លើក ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះសួរសុខទុក្ខចំពោះអ្នកក្រោមឱវាទដែលមានជម្ងឺ គឺលោកតែងតែ បាននាំយកនូវ ថវិកានិងគ្រឿងបរិភោគមួយចំនួនទៅជូនអ្នកជំងឺទុកជាអំណោយនិងជួយសម្រាលបន្ទុកព្យាបាលឬចេញថ្លៃព្យាបាលជូនអ្នកជំងឺទាំងស្រុងទៅតាមស្ថានភាពជាក់ស្ដែង។ ក្នុងឱកាសសួរសុខទុក្ខនាថ្ងៃនេះ ក៏មិនខុសពីទម្លាប់មុនៗដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានសម្ដែងនូវមនោសញ្ចេតនានិងទឹកចិត្តព្រួយបារម្ភចំពោះ អ្នកជំងឺ និងបាននាំយកថវិកា ៥លាន៨សែនរៀល (ថវិកាផ្ទាល់ខ្លួនរបស់លោក រ័ត្ន ស្រ៊ាង ចំនួន៤លានរៀល និងថវិកាចូលរួមចំណែករបស់ មេញ្ជាការរង, នាយរងសេនាធិការ,នាយការរិយាល័យ ដែលទៅជាមួយចំនួន១លាន៨សែនរៀល) រួមនឹង ភេសជ្ជៈ ០៦កែស ផ្លែឈើស្រស់ ០១កន្ត្រក ប្រគល់ជូនអ្នកជម្ងឺ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារ ក្នុងការសម្រាកព្យាបាល៕