ជួយស៊ែចែកគ្នាដឹង! ស្ត្រីម្នាក់មានផ្ទៃពោះ៤ខែបានសាកថ្មទូរស័ព្ទបណ្តេីរមេីលរឿងបណ្តេីរបណ្ដាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ទាំងកូនក្នុងផ្ទៃ
ភ្នំពេញ៖ អាសូរស្ត្រីម្នាក់ឆ្លងចរន្តអគ្គីសនីឆក់ស្លាប់យ៉ាងអាណោចអធម៌ ទាំងកូននៅក្នុងផ្ទៃ ខណៈដោតឌុយសាកថ្មទូរសព្ទ័បណ្ដើរមើលរឿងភាគបណ្ដើរនៅក្នុងបន្ទប់ទឹក
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នៅចំណុចច្រកដើមគរ ផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីជនរងគ្រោះមានឈ្មោះ រឿន ធី ភេទស្រី អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកក្របៅ១ ឃុំអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ មានប្តីឈ្មោះរឿង សារីម អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
យោងតាមប្រភព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះបានរាយខ្សែរឡូចូលមកក្នុងបន្ទប់ទឹក ដោយបានសាកថ្មទូរសព្ទមើលរឿងភាគបណ្តើរ និងបោកខោអាវបណ្តើរ ខណៈកំពុងមើលសង្ស័យទឹកចូលក្នុងរឡូទើបបណ្ដាលឲ្យឆ្លងឆក់ដួលស្លាប់ក្នុងបន្ទប់ទឹក ទាំងមានកូននៅក្នុងពោះប្រហែល៤ខែ ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរសង្កាត់ទន្លេបាសាក់ និងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានចុះមកសួរនាំនិងធ្វើកំណត់ហេតុបំភ្លឺនៅទីតាំងកើតហេតុ ដោយគ្មានការប្តឹងផ្តល់ពីក្រុមគ្រួសារជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យរួចប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕