បើករថយន្តទំនើបបុកខឿនចញ្ចើមផ្លូវពេលអ្នកសារព័ត៌មានទៅថតផ្សាយស្រាប់តែមានអ្នកឡើងតាមវិទ្យុទាក់ទងចោទថា អ្នកសារព័ត៌មានទាលុយ២០០ដុល្លារ
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក បេលី មួយគ្រឿងរេចង្កូតជ្រុលទៅបុកខឿនផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ បន្ទាប់មកមានអ្នកឡើងតាមវិទ្យុទាក់ទងចោរថា អ្នកសារព័ត៌មានជំរឹតទាលុយផ្អើលសមត្ថកិច្ចខណ្ឌដូនពេញ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០ នៅចំណុចក្បែរង្វង់មូលកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក (បេលី )ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AT-0001 បើកបរដោយបុរសម្នាក់ធ្វើដំណើរចុះពីលើស្ពានជ្រោយចង្វាថ្មី ទិសដៅពីកើតទៅលិចឆ្ពុះទៅផ្លូវ៧០ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលបុកខឿនផ្លូវបណ្ដាលឲ្យខឿនផ្លូវរងការខូចខាតបន្តិចបន្តួច ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ប្រភពបានបន្តថាខណៈនោះក៏លេចមុខបុរស ម្នាក់ មានព្រះនាម អាជ្ញា៩៩បានបោះដៃតាមវិទ្យុទាក់ទងទៅខាងស្តង់ដារមិនា ថាមានអ្នកសាព័ត៌មានមួយរូបបានជំរិតទារលុយពីម្ចាស់រថយន្តចំនួន២០០ដុល្លារដោយមិនមានភស្តុតាងច្បាស់លាស់ធ្វើឲ្យអ្នកព័ត៌មានក្តៅស្លឹកត្រចៀកបានប្រើពាក្យសម្តីខ្លាំងៗដាក់គ្នាមួយប្រាវរួចអ្នកសាព័ត៌មានទំនាក់ទំនងទៅក្រុមការងារចុះមកដល់កន្លែងកើតហេតុរួចបានសួនាំ បន្ទាប់មកខាងភាគីដែបានចោទអ្នកសារព័ត៌មានរូបនោះបានសុំទោសជាសាធារណៈនៅនឹងកន្លែងកើតហេតុដើម្បីបញ្ចប់រឿង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានពិនិត្យនៅនឹងកន្លែងកើតហេតុដោយមិនមានការខូចខាតធ្ងន់ធ្ងរសមត្ថកិច្ចបានឲ្យម្ចាស់រថយន្តស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង៕