ក្មេងទំនើង២ក្រុមទាស់ពាក្យសម្ដីគ្នាផ្ទុះអាវុធ៥គ្រាប់ មុខអនុវិទ្យាចតុមុខផ្អេីលសមត្ថកិច្ចខណ្ឌដូនពេញ
ភ្នំពេញ ៖ យុវជនមួយក្រុមផ្ទុះអាវុធចំនួន៥គ្រាប់ មុខអនុវិទ្យាចតុមុខផ្អេីលសមត្ថកិច្ចខណ្ឌដូនពេញ ខណៈដែលទាស់សម្ដីគ្នាជាមួយយុវជនមួយក្រុមទៀតដែលយកគប់ដុំថ្ម
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់នគរបាលនិងកំលាំងកងរាជអាវុធហត្តខណ្ឌដូនពេញ ចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ២០២ មុខអនុវិទ្យាល័យចតុមុខ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកន្លែងកេីតហេតុបានប្រាប់អោយដឹងថា៖ មុនពេលកេីតហេតុគេឃេីញយុវជនមួយក្រុមជិះម៉ូតូ២ម៉ូតូគ្រឿងមិនចាំម៉ាកមិនចាំស្លាកលេខ មានគ្នា៤នាក់ បានជិះមកឈប់ទិញនំ នៅចំណតរថយន្តក្រុងមុខរបងសាលារៀនចតុមុខ ហើយស្រែកអោយក្រុមយុវជនមួយក្រុមទៀតដែលជិះម៉ូតូ៣គ្រឿងមានគ្នា៤ទៅ៥នាក់មាន ដែលកំពង់ធ្វេីដំណេីរតាមផ្លូវរួចក៍បានជិះម៉ូតូត្រឡប់ក្រោយវិញបំរ៉ុងចូលសួរ ស្រាប់តែភាគីដែលឈប់ទិញនំបានយកដុំថ្មគប់ទៅក្រុមនោះបណ្ដាលអោយត្រូវម៉ូតូធ្វើអោយពួកគេខឹងដកកាំភ្លេីងខ្លីបាញ់ឡេីងលេីចំនួន៣គ្រាប់និងដេញ ក្រុមដែលប្រេីដុំថ្មគប់នោះរត់ចែកជេីងគ្នាដោយម្នាក់រត់ផ្លោះរបងចូលសាលារៀននិង៣នាក់ទៀតរត់ចូលហាង(បបរស)ដែលនៅក្បែនោះ ហើយក្រុមដែលមានកាំភ្លេីងក៍បានបាញ់បន្ថែមចំនួន២គ្រាប់ទៀត រួចបេីកម៉ូតូគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូ២គ្រឿងរបស់ភាគីខាងគប់ដុំថ្ម ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកេីតហេតុ យកម៉ូតូទាំង២គ្រឿងទៅរក្សាទុក និងបាននាំខ្លួនយុវជនម្នាក់ទៅសួរនាំនៅប៉ុស្តិ៍នគរបាល បន្ទាប់ពីសាកសួរ យុវជននោះបានឆ្លើយថាពួកគេពិត ជាបានគប់ដុំថ្មទៅលេីភាគីម្ខាងទៀតពិតប្រាកដមែន ទេីបសមត្ថកិច្ចបន្តស្រាវជ្រាវរកក្រុមភាគីខាងផ្ទុះអាវុធបន្តទៀតដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕