សង្វៀន(ជល់មាន់និងអាប៉ោង)ខុសច្បាប់ នៅស្រុកឈូក កំពុងបើកលេងគគ្រឹកគគ្រេងពលរដ្ឋស្នើសុំឲ្យលោកស្នងការមានវិធានការបង្ក្រាប
ខេត្តកំពត÷ យោងតាមប្រភពរាយការណ៍បានអោយដឹងថា នៅទឹកដីភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត មានទីតាំងសង្វៀន(ជល់មាន់និងអាប៉ោង)ខុសច្បាប់មួយកន្លែងកំពុងដំណើរការប្រមូលផ្ដុំគ្នាលេងគគ្រឹកគគ្រេងយ៉ាងរលូន ផ្គើននិងបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានហាម មិនអោយមានការជួបជុំជាទ្រង់ទ្រាយធំ ដើម្បីការពារការឆ្លងនៃជំងឺកូវីដ-១៩ តែផ្ទុយទៅវិញក្រុមអ្នកញៀនល្បែងទាំងនោះបានផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ។
ពលរដ្ឋស្នើសុំដល់ ឧត្ដមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ទ ស្នងការនគរបាល ខេត្តកំពត មេត្តាមានវិធានការ ទប់សង្កាត់និងបង្ក្រាបល្បែងសុីសង ខុសច្បាប់នេះផង ដើម្បីរក្សាអោយបាននូវ សេចក្ដីសុខជួនប្រជាពលរដ្ឋស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្ថ ។
ពាក់ពន្ធ័ករណីល្បែងសុីសង (ជល់មាន់និងអាប៉ោង)នៅចំណុចភូមិ ឃុំ ខាងលើ អង្គភាពសារព័ត៌មាន ( កោះប៉ែន ) បានរាយការណ៍ជួនលោក ឧត្ដមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ទ ស្នងការនគរបាលខេត្តកំពត តាមរយៈវត្ថអាប នៅព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០ លោកបានតបវិញថា លោកកំពុងដាក់កម្លាំងអោយទៅត្រួតពិនិត្យ និងធ្វើផែនការចាប់ ៕