អាគាររដ្ឋបាលប្រណិត របស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញនឹងត្រូវបានបញ្ចប់រួចរាល់ក្នុងពេលឆាប់ៗ!
នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តឆ្លៀតពេលពីការងារក្នុងអង្គភាព ចុះទៅពិនិត្យ ការងារសាងសង់អាគាររដ្ឋបាល មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញជាថ្មីម្ដងទៀត ដើម្បីជម្រុញ ឲ្យក្រុមជាងប្រឹងប្រែងស្ថាបនាឲ្យបានឆាប់រួចរាល់តាមការកំណត់ និងប្រិតប្រៀងគុណភាពស្របតាមស្តង់ដារបច្ចេកទេស។ ជាលទ្ធផលនៃការចុះត្រួតពិនិត្យនិងជម្រុញការងារជាប្រចាំឃើញថា អាគាររដ្ឋបាលប្រណិតរបស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញមួយនេះលេចចេញជារូបរាង80%ហើយ ហើយនឹងត្រូវបានបញ្ចប់រួចរាល់ដាក់ឲ្យប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ឆ្លៀតក្នុងឱកាសចុះត្រួតពិនិត្យនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកនូវភេសជ្ជៈមួយចំនួយចែកជូនដល់ក្រុមកម្មករសំណង់ ក៏ដូចជាកងកម្លាំងឈរជើងការពារក្នុងការដ្ឋាន ប្រកបដោយកាយវិកាយកចិត្តទុកដាក់និងស្និតស្នាលកក់ក្ដៅបំផុត៕