សុំកុំដាច់ចិត្តអូសរំលងជួយស៊ែផងអាណិតគាត់ណាស់
តាកែវ៖ អាសូរណាស់លោកពូម្នាក់ធ្លាក់ខ្លួនពិការរស់ទាំងពិបាកវេទនា ក្រោយពីប្រពន្ធស្លាប់ចោល ស្រែកដង្ហោយរកជំនួយមនុស្សធម៌ពីសប្បុរសជន
លោកពូមានឈ្មោះ ធន់ រៀម អាយុ៥០ឆ្នាំ សព្វថ្ងៃគាត់រស់នៅក្នុងខ្ទមកំសត់តែម្នាក់ឯង នៅក្នុងភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិបានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីមុនលោកពូគាត់មានគ្រួសាររស់នៅក្នុងដីសហគមន៍ដែលបងប្អូនប្រជាពលរដ្ឋបានសាងសង់ផ្ទះឲ្យគាត់រស់នៅជាបណ្ដោះអាសន្ន ហើយបន្ទាប់មកប្រពន្ធរបស់គាត់បានស្លាប់ចោលបន្សល់នូវកូនស្រីតូចម្នាក់។
លុះក្រោយមក ប្រជាពលរដ្ឋបានយកដីលំនៅដ្ឋានដែលគាត់រស់នៅនោះមកធ្វើជារោងសហគមន៍ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យផ្សេងនៅក្នុងភូមិនេះ។
ក្រោយមកបងស្រីម្នាក់ មានការអាណិតអាសូរ នាំបុរសពិការនេះ មកសង់ខ្ទមនៅដីខាងក្រោយផ្ទះរហូតដល់កូនស្រីធំពេញវ័យ។ ដោយជីវភាពក្រលំបាក កូនស្រីក៏បានសុំឪពុកទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ ដើម្បីយកលុយកាក់មកផ្គត់ផ្គង់ជីវភាពចិញ្ចឹមឪពុកដែលធ្លាក់ខ្លួនពិការនៅតែម្នាក់ឯងក្នុងខ្ទមកំសត់។
ដោយឃេីញពីការលំបាកបែបនេះហេីយ បងប្អូនប្រជាពលរដ្ឋ បានធ្វេីការសំណូមពរទៅដល់សប្បុរសជនក៏ដូចជាអង្គការនានាដែលមានចិត្តសប្បុសធម៌ សូមមេត្តាជួយដល់គាត់ផង តាមសទ្ធាដោយក្តីមេត្តាផងចុះសូមអគុណ៕