ហ្គេមបាញ់ត្រីនៅក្បែច្រមុះជ្រូកក្បាលថ្នល់ផ្លូវ(271)ខណ្ឌចំការមនបើកលេងយ៉ាងរលូនមិនរំខានសមត្ថកិច្ចមូលរដ្ឋាន
ភ្នំពេញ ៖ ប្រភពរាយការណ៍ថាទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនៅតាមបណ្ដោយផ្លូវ២៧១(ផ្ទះអ៊ុតសក់)ក្បែច្រមុះ ជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កំពុងតែបើកដំណើរការនិងប្រមូលផ្ដុំក្រុមក្មេងស្ទាវ សង្ស័យមានការប្រើប្រាស់និងចែកចាយគ្រឿងញៀនទៀតផង ដោយពុំមានអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបឡើយ ។
តើឯណាទៅពាក្យថា លក្ខណៈសម្បត្តិ ភូមិ ឃុំ មានសុវត្ថិភាព !!!
ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងបើកលេងល្បែងសុីសងហ្គេមបាញ់ត្រីទាំងនេះសូមសំណូមពរដល់លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមន្ត្រីក្រោមឱវ៉ាទ និងឲ្យចុះបង្ក្រាបទីតាំងនេះផងព្រោះយប់ឡើងក្មេងៗទាំងនោះចេញចូលៗមួយយប់ទល់ភ្លឺហើយមានពេលខ្លះឈ្លោះប្រកែកគ្នាទៀតផងដែលរំខានដល់ការរស់នៅរបស់ពួកគាត់ និងមានពេលខ្លះពួកគេលេងចាញ់ល្បែងអស់អាចចេញធ្វើសកម្មភាពឆក់ប្លន់និងបទល្បើសផ្សេងទៀតផងដែរ ៕