នគរបាលប៉ុស្តិ៍វត្តភ្នំចុះបង្ក្រាបទីតាំងល្បែងសុីសង(អាប៉ោង)ចាប់បានតែចានអាប៉ោងមួយឯអ្នកលេងរត់បាត់អស់
ភ្នំពេញ៖ កំលាំងនគបាលប៉ុស្តិ៍វត្តភ្នំ សហការជាមួយកំលាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបង្រាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់( អាប៉ោង) តែពេលកំលាំងសមត្ថកិច្ចចុះទៅដល់ក្រុមអ្នកលេងនាំគ្នារត់គេចខ្លួនបាត់អស់ ហាក់ដូចជាដឹងមុនបន្សល់ទុកនូវចានអាប៉ោងចំនួន០១និងលុយខ្មែរមួយចំនួនត្រូវបានសមត្ថកិច្ចដកហូតទុក ។
យោងតាមប្រភពរាយការណ៍បានឲ្យដឹងថាការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង០៣និង១៥នាទីរសៀលថ្ងៃទី១១ខែកក្ដដាឆ្នាំ២០២០ នៅចំណុចដីឡូលេខ៥ផ្លូវលេខ៩៨ភូមិ៥សង្កាត់វត្តភ្នំខណ្ឌដូនពេញ។