Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អាណិតណាស់! បុរសវ័យ៤៧ឆ្នាំម្នាក់មានជំងឺ​ប្រចាំកាយយកគោទៅលាងទឹក​ស្រាប់​តែលង់ទឹកស្លាប់

កណ្តាល៖​ បុរសម្នាក់យកគោទៅលាងទឹក​អកុសលលង់ទឹកស្លាប់
ហេតុការណ៍គួរអោយសង្វេកនេះបានកើត​ឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១១ខែកក្ដដាឆ្នាំ២០២០​នៅចំណុច​បឹង​រាំង​តាតូចភូមិព្រែកលួង​ ឃុំព្រែកលួង​ស្រុកខ្សាច់កណ្តាលខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ​ សែត សុខា ភេទ​ប្រុសអាយុ៤៧ឆ្នាំ​ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិ ឃុំ កើតហេតុ។​ មានប្រពន្ធ
ឈ្មោះ​ ម៉ៅ សំអូន​ អាយុ៥៧ឆ្នាំ មានកូនចំនួន​៣នាក់នៅក្នុងបន្ទុក ប្រុសទាំងអស់​ ។

សមត្ថកិច្ចបានបញ្ចាក់ថាៈ​ ជនរងគ្រោះមានជម្ងឺតេតាណូសរយៈពេល០៨ឆ្នាំមកហើយ​និងប្រកាច់ជាញឹកញាប់។ លុះដល់ថ្ងៃកើត​ហេតុវេលាម៉ោង០៩និង០០នាទីព្រឹកជនរង​គ្រោះបានយកគោខ្លួនចំនួន២ក្បាលទៅ​លាងទឹកនៅបឹងរាំងតាតូចដែលនៅខាងត្បូងឈាងខាងកើតភូមិតែម្នាក់ឯង។ រហូតដល់វេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃដដែលឈ្មោះ ជ័យ​ សុភណ្ឌ ភេទប្រុស ឈ្មោះជ័យ ភាព ភេទប្រុសបានយកគោទៅលាងទឹកដែរ ពេលទៅដល់ក៏ឃើញសត្វគោជនរងគ្រោះដើរចេញពីទឹកបឹង មកស៊ីដំណាំពោតគេនៅជិតនោះ តែមិនឃើញជនរងគ្រោះនោះទេ ពេលនោះឈ្មោះ​ ជ័យ សុភណ្ឌនិង ឈ្មោះជយ័ ភាព មានការសង្ស័យទើបនាំគ្នាចុះរាវក្នុងទឹកបឹងក៏ឃើញជនរងគ្រោះស្លាប់ក្នុងទឹក​បាត់ទៅហើយរួចបានស្រង់សពមកដាក់លើគោកហើយផ្តល់ដំណឹងជូនក្រុមគ្រួសារ​បន្ទាប់មកក្រុមគ្រួសារបានយកសពជនរង​គ្រោះមកដាក់នៅផ្ទះហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលួងបន្ទាប់មកកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំង​ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំមេភូមិគ្រូពេទ្យនិងក្រុមគ្រួសារធ្វើការពិនិត្យសពដោយហ្មត់ចត់សព​ពោះតឹងមានទឹកហូរចេញតាមមាត់និងតាមច្រមុះក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់​សម្គាល់ទេ។​ សមត្ថកិច្ចបានសន្និដ្ឋានថា​ ជនរង​គ្រោះស្លាប់ដោយសារលង់ទឹកប្រាកដ​មែន ។

ក្រោយពេលពិនិត្យរួចសមត្ថកិច្ចជំនាញបាន​ធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕