សមត្ថកិច្ចខណ្ឌច្បារអំបពៅ បញ្ជូនមេកន្ទុយលេខម្នាក់ ទៅតុលាការ
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនសង្ស័យជាមេកន្ទុយលេខម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
បើតាមសមត្ថកិច្ច ជនសង្ស័យទីឈ្មោះ លី ចាន់នី ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គួររម្លឹកថា ជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ និងដកហូតបានវត្ថុតាងមួយចំនួនធំ៕