អាណិតណាស់! ក្មេងតូចអាយុ៤ឆ្នាំលង់ទឹកស្រះក្នុងវត្តអង្គតាមិញស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ ៖ អាសូរម្តាយនិងជីដូនយំអោបសពកូនប្រុសអាយុ៤ឆ្នាំដែល បានលង់ទឹកស្រះស្លាប់នៅក្នុងវត្តអង់តាមិញ បង្ករឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងព្រះសង្ឃនៅវេលាម៉ោង១០យប់ថ្ងៃសុក្រ ទី២៤ខែកក្កដា ឆ្នាំ២០២០ នៅចំណុចស្រះទឹកនៅក្នុងវត្តអង្គតាម៉ិញ ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
ក្មេងតូចដែលស្លាប់ មានឈ្មោះ រ៉ាត់ ខៃហ្វុង ភេទប្រុស អាយុ៤ឆ្នាំកំព្រា ឪពុក មានបងប្អូនប្រុស៣នាក់រស់នៅជាមួយ ម្តាយនិងជីដូន ចំនួន២នាក់គឺកូនបងនិងកូនពៅ ។ចំណែកកូនកណ្តាលទៅរស់នៅជាមួយឪពុកដែលលែងលះគ្នា។ម្តាយរបស់ក្មេងរងគ្រោះខាងលើមានឈ្មោះលីន សុភ័ក្តណា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការ រោងចក្រ ស្នាក់នៅបន្ទប់ជួលជាប់របងវត្តអង្គតាមិញ។
មានស្រុកកំណើតនៅភូមិកុកតិល ឃុំត្បែង ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល។
បើតាមការរៀបរាប់ពីជីដូនបានបញ្ជាក់ថាកាលពីព្រឹកមិញក្មេងប្រុសខៃ ហ្វុង (ក្មេងរងគ្រោះ)ប្រុងនិងចុះទៅលេងក្នុងស្រះទឹកក្បែនិងម្តងរួចមកហើយតែត្រូវបានបងប្រុសបង្កើតដេញមិនឲ្យចុះទៅលេង រួចប្អូនប្រុសជនរងគ្រោះក៏បានមកលេងជាមួយនិងជីដូន ព្រោះម្តាយគាត់ជាប់ទៅបំពេញការងាជាកម្មការនីរោងចក្រ ស្រាប់តែមួយសន្ទុះមកជីដូនបានជាប់រវល់តែធ្វើចង្ហាន់ឲ្យព្រះសង្ឃ ពេលប្រកេន
ចង្ហាន់រួចក៏បានឲ្យចៅ បងដើររកគ្រប់ទីកន្លែងជុំវិញ ក្នុងវត្តអារាមតែរកមិនឃើញ ពេលរកអស់ចិត្តហើយជីដូនរបស់ខៃ ហ្វុង បានតេទៅសួរប្អូនប្រុសរបស់គាត់បង្កើតដែលជាគ្រូទាយ ហើយបានប្រាប់មកវិញថា កូននិងនៅក្នុងវត្តជិតៗនិងប្រហែលម៉ោង៩ជាង ទៅម៉ោង១០ វាអណ្តែត ហើយវាបានផុតជីវិតបាត់ហើយ លឺដូចនេះជីដូននិងម្តាយបង្កើតយំចង់ឆ្កួតហើយក៏ព្យាយាមរកបន្ត ស្រាប់តែមួយសន្ទុះ ប្រហែលម៉ោង១០ក៏អណ្តែតឡើងមែន ហើយព្រះសង្ឃបាន និមនទៅមើលស្រះទឹកម្តងទៀតឃើញសពក្មេងអណ្តែតក្បាលមកមែនរួចចុះស្រង់មកលើគោកក្មេងខៃ ហ្វុង ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្តកិច្ចមូលដ្ឋានចុះមកដល់រួចពិនិត្យទៅលើសពក្មេងពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុដើម្បីប្រគល់សពជូនក្រុមគ្រួសារយក ទៅធ្វើបុណតាមប្រពៃណី៕