Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការខេត្តស្វាយរៀងដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ ។
ជនសង្ស័យមានឈ្មោះទី១ហេង ភន់ អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែកធ្វើរោងចក្រ ។
២ឈ្មោះ ទឹម សុទិត្យ អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែកធ្វើរោងចក្រ។
និងទី៣-ឈ្មោះ រ៉ុន រិត ភេទប្រុសអាយុ២៧ ឆ្នាំជនជាតិខ្មែរ មុខរបមុខរបរជាងផ្សារដែកធ្វើរោងចក្រដោយអ្នកទាំង៣មានទីលំនៅបច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់រោងចក្រស្ថិតនៅភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា កាលពីវេលាម៉ោង ៤និង៣០រសៀលថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបបាននៅចំណុចការដ្ឋានសំណង់រោងចក្រស្ថិតនៅភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមទាំង
ដកហូតវត្ថុតាងសរុបរួមមាន ៖
ម្សៅក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់ មានទម្ងន់ ១.៩៩ ក្រាម(គិតទាំងសំបកវិចខ្ចប់)
ទូរស័ព្ទដៃចំនួន៤គ្រឿង
ដាវសាំម៉ូរៃចំនួ៥ ដើម
សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕