បុរសម្នាក់ប៉ុងប៉ងសម្លាប់ខ្លួន ៣ដងមិនបានសម្រេចតែលេីកចុងក្រោយមកលោតទឹកស្ពានជ្រោយចង្វារស្លាប់
(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋដែលជាអ្នកនេសាទត្រី បានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកនៅកណ្ដាលទន្លេ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ដែលស្ថិតនៅតាមដងទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពបុរសខាងលើមានឈ្មោះ ប្រាក់ វុទ្ធី អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងស្រីបង្កើតរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដោយសារតែជនរងគ្រោះមានវិបត្តិក្នុងការរកស៉ី និងស្នេហាផង ទើបជនរងគ្រោះគិតរកសម្លាប់ខ្លួនចំនួន ៣ដងមកហេីយ តែពុំបានសម្រេច ដោយត្រូវបានបងប្អូននឹងមិត្តភ័ក្ត្រឃេីញទាន់ជួយឃាត់តែម្តង។ ដោយលេីកទី៤ ជនរងគ្រោះបានយកទូរស័ព្ទដៃរបស់ខ្លួនមកផ្ញេីរបងស្រីបង្កេីត ដោយបានប្រាប់ថា រូបគេសុំចេញទៅក្រៅបន្តិច តែបាត់មិនឃេីញត្រឡប់មកផ្ទះវិញទេ។
លុះមកដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ក៏បានទទួលដំណឹងថា មានការប្រទះឃេីញសាកសពបុរសម្នាក់អណ្តែតទឹកនៅដងទន្លេសាប ភ្លាមៗនោះ រូបគាត់ ហេីយនឹងមិត្តភ័ក្ត្រក៏បាននាំគ្នាធ្វេីដំណេីរមកកាន់ទីតាំងកេីតហេតុតែម្តង ដោយពេលចុះមកដល់ទីតាំងខាងលេី ក៏បានពិនិត្យមេីលសាកសពបុរសម្នាក់នោះ ពិតជាប្អូនប្រុសរបស់គាត់ពិតប្រាកដមែន។
ភ្លាមៗនោះដែរ សាច់ញាតិសពរបស់ជនរងគ្រោះ បាននាំគ្នាហៅរថយន្តពេទ្យមកដឹកសពយកទៅដាក់តម្កល់ទុកធ្វេីបុណ្យតាមប្រពៃណីនៅឯវត្តចាស់៕