Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ថ្លើមធំណាស់ចូលប្លន់ក្នុងធានាគារ( អ អេច ឥណ្ឌូឆៃណា)​ យកលុយប្រហែលជាង១០ម៉ឺនដុល្លាទាំងថ្ងៃ

ភ្នំពេញ​៖​ ធនាគា( អ អេច ប៊ី ឥណ្ឌូឆៃណា) ត្រូវបានក្រុមចោរប្រដាប់អាវុធថ្លើមធំមួយក្រុមចូលប្លន់ទាំងកណ្ដាល ថ្ងៃត្រង់ប្រមូលយកលុយប្រហែលជាង១០ មុឺនដុល្លា ផ្អើលសមត្ថកិច្ចខណ្ឌចំការមន សុីបាយលែងឆ្ងាញ់
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី ម៉ោង១១និង៥៩នាទីថ្ងៃត្រង់ថ្ងៃទី២៣ខែសីហាឆ្នាំ ២០១៨ នៅតាមបណ្ដោយផ្លូវម៉ៅសេទុងត្រង់ចំណុច វិទ្យាស្ថាន វ៉ាន់ដា ស្ថិតក្នុងសង្កាត់​ទំនបទឹក ខណ្ឌចំការ មន រាជធានីភ្នំពេញ ។

បើយោងតាមប្រភពព័ត៌មានបឋមនៅកន្លែងកើតហេតុ បានឲ្យដឹងថា ពេលកើតហេតុក្រុមជនសង្ស័យមួយក្រុមមានគ្នាប្រហែល៥នាក់ជិះម៉ូតូ៣គ្រឿងបានដើរ ទៅភ្ជង់សន្តិសុខយាមខាងមុខឲ្យចូលទៅក្នុងភ្ជង់បុគ្គលិកធនាគារ​ហើយនាំគ្នាប្រមូលយកលុយរួចបានចេញមកវិញជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ជុំវិញករណីប្លន់នេះនិងការបាត់បង់ទ្រព្យសម្បត្តិអស់ប៉ុន្មាននោះ សមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់នៅឡើយ ទេព្រោះកំពុងធ្វើការស្រាវជ្រាវដើម្បីវែកមុខក្រុមជន សង្ស័យយកផ្ដន្ទាទោសតាមច្បាប់

ដោយឡែកបុគ្គលិកធនាគារ​ជាច្រើន​រូប​ត្រូវ​បាន​សមត្ថកិច្ច​ហៅទៅសួរនាំនិងធ្វើកំណត់​ហេតុនៅ​អធិការនគរ​បាលខណ្ឌ​ចំការមន​ ៕