Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

លោកឧកញ៉ា ឫទ្ធី រស្មី និង លោកឧកញ៉ា រស់ ឌីណែត ប្រគល់ រថយន្តសារ៉ែន២គ្រឿង និងអង្ករចំនួន២តោន ជូនមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ និង អាវុធហត្ថខណ្ឌសែនសុខ!

រថយន្តសារ៉ែន២គ្រឿង និងអង្ករចំនួន២តោន ដែលជាអំណោយឧបត្ថម្ភរបស់ លោកឧកញ៉ា ឫទ្ធី រស្មី អគ្គនាយកក្រុមហ៊ុន K99 Group និង លោកឧកញ៉ា រស់ ឌីណែត ត្រូវបានប្រគល់ជូន មូលដ្ឋានអាវុធហត្ថខណ្ឌចំនួនពីរគឺ អាវុធហត្ថខណ្ឌព្រែកព្នៅ និង អាវុធហត្ថខណ្ឌសែនសុខ ដើម្បីទុកប្រើប្រាស់ក្នុងអង្គភាព ជាពិសេសរថយន្តសារ៉ែនទាំងពីរគ្រឿង ជាមធ្យោបាយយ៉ាងសំខាន់សម្រាប់ រួមចំណែកលើការងារចុះប្រតិបត្តិការពារសន្តិសុខសុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជា ការបង្រ្កាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ ពិធីនេះប្រព្រឹត្តទៅនៅមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី០៤ ខែសីហា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោកមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំងពីរ ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ លោកឧញ៉ាទាំងពីរ ដែលមានទឹកចិត្តស្រលាញ់គាំទ្រអាវុធហត្ថ និងចូលរួមឧបត្ថម្ភ ដូចខាងលើនេះ៕