កញ្ញា នីគីនីគី (Nikki Nikki) បានទទួលឱកាសការងារថ្មី ក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ឲ្យផលិតផលរបស់ខ្លួន គឺម៉ាក T&L ដែលកំពុងល្បីខ្លាំងនៅកម្ពុជា
(ភ្នំពេញ )៖ តារាចម្រៀង Original song ល្បីឈ្មោះ កញ្ញា នីគីនីគី (Nikki Nikki) បានទទួលឱកាសការងារថ្មីមួយទៀត ដោយកញ្ញាត្រូវបានក្រុមហ៊ុន Theara Leang Co.,LTD ជ្រេីសរេីសធ្វេីជា ឯកអគ្គរដ្ឋទូតសុឆន្ទៈ ឲ្យផលិតផលរបស់ខ្លួន គឺម៉ាក T&L ដែលកំពុងល្បីខ្លាំងនៅកម្ពុជា។
ក្រុមហ៊ុន Theara Leang Co.,LTD បានរៀបចំកម្មវិធី ប្រកាស ជ្រេីសយក នីគីនីគី ធ្វេីជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ផលិតផលរបស់ក្រុមហ៊ុនខ្លួនជាលេីកទី១ ធ្វេីឲ្យមានការភ្ញាក់ផ្អេីលខ្លាំង ព្រោះតែផលិតផល T&L របស់ក្រុមហ៊ុន កំពុងតែដំណេីរកា រ យ៉ាងជោគជ័យរួចទៅហេីយនៅលេីទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ន ហេតុអ្វីត្រូវរេីស តារាស្រីរូបនេះ ធ្វេីជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ធ្វេីអ្វីទៀត។
ទាក់ទងទៅនិងការប្រកាសជាសាធារណៈ ក្នុងការរេីស តារាចម្រៀង នីគីនីគី ធ្វេីជាឯកអគ្គរដ្ឋទូតសុឆន្ទៈ របស់ក្រុមហ៊ុននេះ ត្រូវបាន អគ្គនាយិកាក្រុមហ៊ុន Theara Leang Co.,LTD លោកជំទាវ លាង ធារ៉ា ប្រាប់ឲ្យដឹងថា នេះជាលេីកទី១ហេីយ ដែលក្រុមហ៊ុនប្រកាសទទួលយក កញ្ញា នីគីនីគី ធ្វេីជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ព្រោះហេតុផលថា កញ្ញាគឺជា អតិថិជន ពិតប្រាកដ របស់ផលិតផល T&L កញ្ញាបានប្រេីប្រាស់ផលិតផលក្រុមហ៊ុនគ្រប់មុខ ហេីយសុទ្ធតែទទួលបានលទ្ធផលល្អ កញ្ញាគឺជាតារាមួយរូបដែលមុនទទួលធ្វេីជា ឯកអគ្គរដ្ឋទូតសុឆន្ទៈ ក្រុមហ៊ុន ណាមួយគឺសម្រឹតសម្រាំងណាស់ ហេីយទាល់តែខ្លួនឯងបានដឹងបានយល់ពីគុណសម្បត្តិផលិតផលនោះច្បាស់ទេីបកញ្ញាទទួលធ្វេីតំណាង មិនមែនចេះតែទទួលធ្វេី យកតែថ្លៃឈ្នួលនោះ ទេ។
លោកជំទាវ បន្តទៀតថា ការដែលរេីសឯកអគ្គរដ្ឋទូតសុឆន្ទៈ មិនមែនរេីសត្រឹមតែស្អាតនិងល្បីទេ ពោលគឺត្រូវរេីសថាគាត់បានប្រេីនិងស្គាល់ផលិតផលយេីងច្បាស់ទេ ធ្លាប់ប្រេីទេ ហេីយទទួលបានលទ្ធផលយ៉ាងមិចដែរ ហេីយមួយទៀតគឺអត្តចរឹក និងចំណេះដឹងក៏ជារឿងសំខាន់ ។ ហេីយទាំងអស់នេះគឺ នីគីនីគី មានគ្រប់លក្ខខណ្ឌ ទេីបលោកជំទាវសម្រេចរេីសកញ្ញា ធ្វេីជាឯកអគ្គរដ្ឋទូតសុឆន្ទៈ របស់ក្រុមហ៊ុនតែម្តងទៅ។
ដោយឡែក កញ្ញា Nikki Nikki ជាទូតសុឆន្ទ: តំណាងអោយផលិតផលប្រេន T&L បានបង្ហាញនូវការយល់ឃើញថា ការផ្តល់នូវកិត្តិយសពីក្រុមហ៊ុនT&L សម្រាប់រូបនាង នាពេលនេះ គឺជាការសម្រេចនូវក្តីស្រម៉ៃ អាចក្លាយជាអ្នកតំណាងផលិតផលល្បីក្នុងស្រុក ហេីយកញ្ញានឹងផ្សព្វ
ផ្សាយពីភាពល្អៗ ដែលT&L មាន ទៅកាន់អ្នកគាំទ្រ តាមរយៈការសម្តែង និងបទចម្រៀងជាច្រើនរបស់កញ្ញា។
លោកឧកញ្ញ៉ា ឌី ជោត អគ្គនាយកក្រុមហ៊ុន Theara Leang Co.Ltd បានលើកឡើងថា ភាពច្បាស់លាស់ ត្រឹមត្រូវ និងផ្តល់នូវទំនុកចិត្តដល់អតិថិជន ក៏ដូចជាតំណាងចែកចាយរបស់ខ្លួន ដែលរួមដៃគ្នា ជាមួយគ្រួសារT&L កន្លងមក បានធ្វើអោយប្រេនក្នុងស្រុកមួយនេះ អាចមានសមត្ថភាពពង្រីកខ្លួន បានយ៉ាងលឿនជាមួយនឹងគុណភាព ទំនុកចិត្ត និងបានជួយស្ត្រីជាមេផ្ទះជាច្រើនអោយមានការងារធ្វើ ដើម្បីបន្ថែមចំណូលចូលគ្រួសារ។
លោកបន្តថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុន គ្រោងនឹងបង្កើតអោយមានជារោងចក្រផ្ទាល់ខ្លួន ក្នុងប្រទេសនាពេលឆាប់ៗខាងមុខនេះ ដេីម្បីផ្គត់ផ្គង់ដល់អតិថិជន និងតំណាងដៃគូ ចែកចាយទូទាំង25ខេត្តក្រុង ប្រមាណ១ម៉ឺននាក់៕