Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ឧកញ៉ា វ័យក្មេង អ៊ាន សៀវម៉ី បង្អួតសម្រស់ ជាមួយនឹងកាបូបប្រេនតម្លៃរាប់ម៉ឺនដុល្លារពិតជាស្រស់ស្អាតខ្លំាងណាស់

ហ្វេសប៊ុក លោកជំទាវ ឧកញ៉ា វ័យក្មេង អ៊ាន សៀវម៉ី ដែលជាម្ចាស់ផេក Siv mey Online Shop និងជាម្ចាស់ក្រុមហ៊ុនផលិតផល Ei Ei គឺជាស្រ្តីដ៏ពូកែម្នាក់ ជាក់ស្តែងលោកជំទាវឧកញ៉ា វ័យក្មេង តែងតែគិតសុខទុក្ខរបស់ពលរដ្ឋដែលមានជីវភាពខ្វះខាត និងត្រូវការជួយជាចាំបាច់ ជាហេតុធ្វើឲ្យមហាជនស្រលាញ់ និងគោរពដល់លោកជំទាវជាខ្លាំងជាពិសេសទោះបីជាមានទ្រព្យសម្បត្តិច្រើនទៅហើយ តែលោកជំទាវ នៅតែខិតខំរកស៊ី បើកអាជីវកម្មផ្សេងៗជាច្រើនផងដែរ។

ដោយលែក មហាជនបានចាប់អារម្មណ៍ជីវភាពដ៏ឡូយឆាយរបស់លោកជំទាវ លោកជំទាវ ឧកញ៉ា វ័យក្មេង អ៊ាន សៀវម៉ី ថតរូបជាច្រើនសន្លឹកក្នុងហាងលក់សំភារៈប្រេនៗ Salvatore Ferragamo នាអគារវឌ្ឍនៈ កណ្តាលរាជធានីភ្នំពេញ ដោយបង្ហាញនូវម៉ូតកាបូបយួរដៃមួយដ៏ស្រស់ស្អាតម៉ូដែលដ៏ល្បីប្រចាំពិភពលោក និងសំភារៈផ្សេងទៀត ឯតម្លៃវិញកប់មិនបាច់និយាយទេគឺជិត២ម៉ឺនដុល្លារ ជាក់ស្តែងលោកជំទាវ ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់។

គួរបញ្ជាក់ថាសម្រាប់សម្រាប់សំភារៈប្រើប្រាស់ប្រេនៗដែលមានតម្លៃរាប់ម៉ឺនដុល្លារនេះ គឺ លោកជំទាវឧកញ៉ា វ័យក្មេង អ៊ាន សៀវម៉ី បានប្រើប្រាស់ជាយូណាស់មកហើយ គ្រាន់តែកម្របង្ហោះរូបភាពបង្ហាញ និងបញ្ជាក់ពីតម្លៃនោះឡើយ ទើបតែពេលនេះលោកជំទាវបានបង្ហាញអមដោយពាក្យពេចមួយចំនួនថា « យើងខិតខំរកលុយ ក៏ដើម្បីបំពេញសេចក្តីសុខខ្លួនឯង ? ពេលចំណាយក៏ដឹងកាលៈទេសៈខ្លួនឯង អ្វីដែលស្រលាញ់បើមានលទ្ធភាព គួរទិញទៅ ព្រោះជាសេចក្តីសុខផ្លូវចិត្ត ។ ១០ឆ្នាំមានមិនច្រើនដងទេ ពេលធ្វើរបុណ្យគឺបុណ្យ ពេលជួយសង្គមគឺការងារសង្គម សំខាន់យើងមានរបៀបក្នុងការចំណាយ។ គិតពីខ្លួនឯងអោយបានច្រើន ទាំងសុខភាព ទាំងផ្លូវចិត្ត ផ្លូវកាយ ទាំងការងារអាជីវកម្ម អោយមានភាពវិជ្ជមាន និង រីកចំរើន ទើបយើងមានឱកាសសំរាប់ការចែករំលែកជួយដល់អ្នកដ៏ទៃដែលខ្វះខាត និង សង្គមជាតិ។ បើខ្លួនមិនល្អ កុំគិតថាគេអាក្រក់ដូចខ្លួន។ ជូនពរបងប្អូន មានសំណាងល្អ សុខភាពល្អ? ។»

សូមបញ្ជាក់ថាលោកជំទាវ ឧកញ៉ា វ័យក្មេង អ៊ាន សៀវម៉ី គឺជាស្ត្រីមួយរូបដែលខំពុះពារ តស៊ូរក្នុងជីវិត រហូតទទួលបានជីវិតជោគជ័យក្នុងមុខជំនួញ មានទ្រព្យសម្បត្តិមហាសាលតែបេះដូងទូលាយ លោកជំទាវតែងតែចែករម្លែកសេចក្តីល្អតាមរយៈរូបភាពជាច្រើនទៅកាន់សង្គម រហូតដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារជាឧកញ៉ា ដែលត្រូវបានមហាជនប្រសិទ្ធិនាមថា
លោកជំទាវ ឧកញ៉ា វ័យក្មេង ៕