Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

លោកឧត្តមសេនីយ៍​ បែន​ ដារា​ ត្រូវបានតែងតាំងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប

ខេត្តកែប៖ នៅព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨នេះ​ បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខ តំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ដោយបានប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខ តំណែងជូនលោកឧត្តមសេនីយ៍ត្រី​ បែន តារា ស្នងការរងខេត្ត ព្រះសីហនុ ជាស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកែប ក្រោមអធិបតីភាព​ លោក នាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៍ខ្ពង់ខ្ពស់របស់អគ្គស្នងការនគរបាលជាតិ ដែល មានការអញ្ជើញរួម ពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណៈ អភិបាល ខេត្ត កែបនិង មន្ត្រីរាជការក្រោមឱវាតយ៉ាងច្រើនកោះករផងដែរ។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល ​បានជំរុញ​​ស្នងការនគរបាលខេត្តកែប ទើបប្រកាសថ្មីត្រូវសិក្សា ស្វែង យល់ពីភូមិសាស្ត្រ និងថ្នាក់ក្រោម​តើកងកម្លាំងចង់បានអ្វី ហើយចំពោះថ្នាក់ក្រោមវិញ ក៏ត្រូវស្វែងយល់ និងគោរពថ្នាក់លើរបស់ខ្លួនវិញដែរ ទាំងអស់នេះហើយ សម្រាប់សម្រួលដល់ការងារឲ្យបានជោគជ័យ និងដំណើរការងារដោយរលូន និង បន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹង និងបង្កើតសមត្ថភាពរបស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួក ឬក្រុមណាឡើយ។
​ សូមជំរាបដែលថា​ ការប្រកាសចូលកាន់តំណែងជាស្នងការ​ របស់លោក​ ឧត្តមសេនីយ៍​ បែន​ តារា​ នេះ​ បន្ទាប់ពី​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ីង សំ អុល អតីតជាស្នងការខេត្តកែប​ បាន​ផ្លាស់ទៅកាន់​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល នៃ​អគ្គស្នងការ​នគរបាល​ជាតិ នៃក្រសួងមហាផ្ទៃវិញ៕