អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ Video Conference ស្តីពីការងារអនុវត្ត តួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅការងារ ខែកញ្ញា
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញបានចូលរួមប្រជុំស្តីពីការងារអនុវត្ត តួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២០ របស់កងរាជអាវុធហត្ថ តាមរយៈ Video Conference។ ពិធីនេះដែរក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានចូលរួមពី នាយរងសេនាធិការដ្ឋាន នាយ នាយរងការិយាល័យ ជាច្រើនរូបទៀត។ សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conference របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង ជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យជំនាញ និង លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ផងដែរ។
ខ្លឹមសារប្រជុំមាន៖ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថខែសីហា ទិសដៅខែកញ្ញា ឆ្នាំ២០២០, ផ្សព្វផ្សាយផែនការណែនាំលេខ ៣២/២០២០ផ.ក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និង កឋិនទាន, ផ្សព្វផ្សាយវេនប្រចាំការខែកញ្ញា ឆ្នាំ២០២០៕