សមត្ថកិច្ចស្រុកមុខកំពូលគ្មានសមត្ថភាពចាប់ចោរលួចក្របីប្រជាពលរដ្ឋ សង្ឃឹមថាលោកស្នងការទើបឡើងថ្មីមិនមើលនិងភ្នែក
(ខេត្ដកណ្តាល) ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំបួរមាស ស្រុកមុខកំពូល កណ្តាល កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងរឿង បាត់គោក្របីរបស់ពួកគាត់ ខណៈដែលគោក្របីរបស់ពួកគាត់បាន បាត់ជាបន្តបន្ទាប់ ប៉ុន្តែសមត្ថកិច្ចស្រុកមុខកំពូល មិនទាន់មានសមត្ថភាពចាប់ ចោរបានសូម្បីតែម្នាក់យកមកដាក់គុកនៅឡើយ ដោយបានត្រឹមតែទទួល ពាក្យបណ្តឹង ។
ម្ចាស់ក្របីឈ្មោះ ហ៊ុល ឈៀក បាន បញ្ជាក់ថា ការបាត់ក្របីរបស់លោកគឺស្ថិតនៅភូមិពោង ឃុំសំបួរមាសស្រុកមុខកំពូល ខេត្តកណ្តាល នៅយប់ថ្ងៃទី៩ ឈានចូលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ត្រូវចោរលួចយកក្របីអស់ ១ក្រោលចំនួន ៥ក្បាល បេីគិតជាទឹកប្រាក់ប្រមាណជាង១ ម៉ឺនដុល្លារឯណោះ។
លោកបន្ថែមថា ក្រោយពេលដឹងបាត់ក្របីលោកក៏បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច និងទៅដាក់ពាក្យបណ្តឹង ហើយជិះម៉ូតូដេីររកគ្រប់ច្រក ល្ហកដោយខ្លួនឯងបន្ថែមទៀតតែមិនមានតំរុយអ្វីនោះឡេីយ។
ជុំវិញករណីខាងលើនេះ លោក កៅ ចេនឡា នាយប៉ុស្ដិ៍សំបួរមាស បានប្រាប់តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី ១០ខែកញ្ញា ឆ្នាំ២០២០ យ៉ាងខ្លីថា ពិតជាមានករណីនេះកេីតឡេីងប្រាកដមែន លោកប្រាប់ទៀតថា ប៉ុណ្ណឹងហើយខ្ញុំកំពុងសរ សេររបាយការណ៍ ហើយក៏បិទទូរស័ព្ទ។
ពាក់ព័ន្ធករណីខាងលើនេះដែរអង្គភាព យើងក៏បានទាក់ទងទៅលោកវរសេនី យ៍ឯក ឯក លន់ អធិការស្រុកមុខកំពូល លោកបានប្រាប់ថា កម្លាំងព្រហ្មទណ្ឌរបស់លោកបានចុះទៅពិនិត្យ ហើយនេះពិតជាករណីទី២មែន ដោយបាត់ក្របីចំនួន៩ក្បាល។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាលបានសំណូមពរដល់អាជ្ញាធរថ្នាក់លើមេត្តាចុះមកត្រួតពិនិត្យផង ព្រោះពួកគាត់អស់ជំនឿទុកចិត្តលើលោក កៅ ចេនឡា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសំបួរមាស ដែលទេីបមកកាន់តំណែងថ្មី ដោយសារ ភាពអស កម្មរបស់កើតឡើងធ្វើឲ្យប្រជាពលរដ្ឋបាត់អស់នូវជំនឿទុកចិត្ដ ។
ប្រជាពលរដ្ឋក៏បានទទូចសំណូមពរដល់លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាល ខេត្ដកណ្ដាល ដែលទេីបឡេីងថ្មី មេត្តាយកចិត្តទុកដាក់ ចុះពិនិត្យករណីនេះផង ។
សូមជម្រាបថា នៅក្នុងភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីយប់ថ្ងៃទី៧ ឈានចូលថ្ងៃទី ៨ខែ សីហា ឆ្នាំ២០២០កន្លងទៅមានកណី
បាត់ក្របីចំនួន៤ក្បាលដែរ ។ បេីគិតត្រឹមយប់ថ្ងៃទី៧ ឈានចូលថ្ងៃទី ៨ខែសីហា ឆ្នាំ២០២០រហូតមកដល់ថ្ងៃទី០៩ ឈានចូលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០នៅក្នុងភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានបាត់ក្របីរបស់ប្រជា ពលរដ្ឋអស់ជិត១០ក្បាលហើយ ៕