សាហាវណាស់!បុរសម្នាក់ត្រូវឃាតកសម្លាប់កាត់ក្បាលរួចយកសពទៅទម្លាក់ទឹកស្ទឹង
ពោធិ៍សាត់៖ សាកសពបុរសវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងទឹកស្ទឹងក្រវ៉ាញដោយឃាតក ដៃឆៅសម្លាប់រួចកាត់ក្បាលយកទៅបាត់
ហេតុការណ៍ដ៏សាហាវព្រៃផ្សៃនេះបានបង្កការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្ទឹងរលាបព្រក ស្ថិតនៅភូមិក្សេត្របូរី ឃុំ សន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមាន ឈ្មោះ ម៉ែន ថា ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិត្រាំងសេះឃុំបឹងបត់កណ្ដាលស្រុកបាកាន ខេត្ត ពោធិ៍សាត់។
សមត្ថកិច្ចបានបន្តទៀតថាក្រោយពីសមត្ថកិច្ចជំនាញ ដឹកនាំដោយលោកអធិការស្រុកភ្នំក្រវ៉ាញ សហការជាមួយកម្លាំងជំនាញនគរបាលខេត្តពោធិសាត់ បានចុះដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យនិងស្រាវជ្រាវ រួចសន្និដ្ឋានបានថា ករណីនេះ បណ្ដាលមកពីជនរង គ្រោះនិងឃាតកអាចមកពីទំនាស់ពាក្យសម្ដី។
សាកសពជនរងគ្រោះមិនទាន់ឃើញក្បាលក្រោយសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យរួច បានប្រគល់ឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ដោយឡែកឃាតក ដៃឆៅ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញានិងឈានទៅឃាត់ខ្លួនយកមកផ្តន្ទា ទោសតាមច្បាប់ ៕