Thursday, November 21, 2024
Latest:
ព័ត៌មាន​ជាតិ

មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំទេយ្យទានប្រគេនព្រះសង្ឃចំនួន០២វត្ត ក្នុងខណ្ឌដង្កោ!


លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមព្រឹក្សាខណ្ឌដង្កោ ចៅសង្កាត់ និងមេភូមិទាំងអស់ក្នុង សង្កាត់ព្រែកកំពឹស យុវជន ស.ស.យ.ក រួមជាមួយ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាននាំទេយ្យទានទៅប្រគេនព្រះសង្ឃ ចំនួន០២វត្ត ស្ថិតក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះគឺ វត្តកែវមុន្នី ស្ថិតក្នុង ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស និង វត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ ជាមួយពុទ្ធបរិស័ទ្ទ ចំណុះជើងវត្តទាំងអស់ និងឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលីមរណៈ ក្នុងរយៈកាលកន្លងមកផងដែរ។
ជារៀងរាល់ឆ្នាំ គេតែងសង្កេតឃើញថា ទោះបីមានការមមាញឹកយ៉ាងណា ក៏កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការ តែងឆ្លៀតឱកាស ទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌជាច្រើនវត្តអារាមជាហូរហែរ ដោយមិនមានខកខានឡើយ ដើម្បីឧទ្ទិសកុសលជូនដល់ ញាតិមិត្ដដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ព្រមទាំងមិត្តរួមការងារ និងមានក្ដីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធាបានបរិច្ចាគឧទ្ទិសទៅនោះ នឹងងាកបែរមកឱ្យសព្វសាធុការពរ ឲ្យពួកគេវិញ ទទួលបាននូវសេចក្ដីសុខ និងសេចក្ដីចំរើន តទៅថ្ងៃមុខ៕