លោកជំទាវលាង ធារ៉ា កាត់ពីភ្នំពេញដល់កំពង់ចាមផ្អើលអស់ចាស់ៗ២ភូមិនៅខេត្តកំពង់ចាម
(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះ លោកជំទាវ លាង ធារ៉ា និងស្វាមី បានដឹកនាំក្រុមគ្រួសារទៅទៅកាន់បិណ្ឌ នៅវត្តចំនួន២នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅក្នុងនោះក្រៅពីការកាន់បិណ្ឌ លោកជំទាវក៏បានធ្វើរឿងរំភើបមួយ ជូនទៅដល់លោកតាលោកយាយ ប្រមាណជាង១០០នាក់ និងក្មេងៗ៤០នាក់ ផងដែរ។
ជាទូទៅទស្សនិកជនតែងតែ បានឃើញសកម្មភាពរបស់លោកជំទាវ លាង ធារ៉ា និងស្វាមីគឺ លោកឧកញ៉ា ឌី ជោត ចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៌នានា ហើយកាលពីពេលថ្មីៗនេះលោកជំទាវ និងស្វាមី រួមទាំងក្រុមគ្រួសារ បានទៅកាន់បិណ្ឌនៅ វត្ត ជោតៈនារាម ហៅវត្តគ នៅភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកជំទាវបានកាន់បិណ្ឌរាប់បាត្រ ដាឆ្លងបុណ្យកាន់បិណ្ឌនិងបាននាំយកទេយ្យវត្ថុ និងថវិកាមួយចំនួនទៅប្រគេនព្រះសង្ឃ ដើម្បីជាការឧទ្ទិសកុសល ផលបុណ្យ ទៅដល់ញាតិកាលទាំង៧សន្តាន និងយុទ្ធជន យុទ្ធនារី ពលីជូនជាតិ ដែលបានចែកឋានទៅ។
នៅក្នុងនោះលោកជំទាវ ក្រៅពីការកាន់បិណ្ឌរួចរាល់ ក៏បានឆ្លៀតឱកាសនាំយកនូវអំណោយថវិកាមួយចំនួន ទៅចែកជូនលោកតាលោកយាយ ប្រមាណ១១០នាក់ និងក្មេងៗ៤០នាក់មកពីភូមិចំនួន២ គឺភូមិស្វាយប៉ិន និងភូមិក្រោយវត្ត សកម្មភាពរបស់លោកជំទាវ បានធ្វើឲ្យអ៊ុពូមីងលោកតាលោកយាយ ដែលចូលរួមរំភើបដល់ថ្នាក់ស្រក់ទឹកភ្នែក ដោយសារតែទង្វើល្អរបស់លោកទាំង២៕