ក្រុមប្រជាពលរដ្ឋស្រុកព្រៃនប់ស្នើអោយឯកឧត្តម គួច ចំរើន ចាត់វិធានការចំពោះមន្ត្រីយោធាបាញ់បោះសេរីតាមទីសាធារណៈ
ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានស្នូរផ្ទុះអាវុអចំនួន២ គ្រាប់ដែលបណ្តាលបងប្អូនប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលរួចមក ក្រុមប្រជាពលរដ្ឋនៅចំនុចភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់បាន បង្ហាញទស្សនៈថា សម័យនេះហើយនៅមានមន្ត្រីទំនើងចរិតពាលបែបនេះទៀត មន្ត្រីប្រភេទនេះគួរទទួលទោសទៅតាមច្បាប់នេះសំណាងហើយពុំមានអ្នករងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះ ចុះបើផ្លាតគ្រាប់ត្រូវគេ ឯង អ្នកណាជាអ្នកទទួលខុសត្រូវ។
ឆ្លងតាមព្រឹត្តិការណ៍សន្តិសុខមួយរយះចុងក្រោយនេះនៅទូទាំងប្រទេសមានករណីបាញ់បោះជាច្រើនកន្លែង ហើយត្រូវបានសមត្ថកិច្ចបង្ក្រាប់ និងឃាត់ខ្លួនផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដោយឡែកនៅឡើយមន្ត្រី យោធាឈ្មោះ ភិន សាយ័ន្ត ហៅណូភេទប្រុស មុខរបរយោធា មានទីលំនៅ-រាជធានីភ្នំពេញ បានប្រើអាវុធខ្លី(មិនស្គាល់ម៉ាក) ពាក់សក្កិ៤ កន្លះ បែជាបាញ់បោះសេរីហើយ ឡើងជិះរថយន្តទៅដេកផ្ទះធ្វើពុំដឹង ដោយពុំទាន់បានឃើញចំណាត់ការផ្លូវច្បាប់ណាមួយចំពោះជននោះនៅឡើយទេ។ ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋដេលស្រលាញ់សន្តិភាព ស្រលាញ់ភាពសុខសាន្ត ភូមិឃុំមានសុវត្តិភាព សូមស្នើរយ៉ាងទទួចដល់ ឯកឧត្តមគួច ចំរើន អភិបាលខេត្ត សូមឯកឧត្តមប្រើកណ្តាប់ដៃដែកបង្ក្រាប់មន្ត្រីយោធាទំនើងនេះផង ។
ជុំវិញករណីមន្ត្រីយោធាពាក់សក្កិ៤ កន្លះ បាញ់ផ្អើលភូមិព្រៃនប់២ កាលពីយប់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ផងដែរ បើយោងតាមប្រភពពីមន្ត្រីកងរារាជអាវុធហត្ថ បានលួចបង្ហើបថា មន្ត្រីយោធាឈ្មោះ ភិន សាយ័ន្ត ហៅណូ ត្រូវបានបញ្ជាការកងរាជអាវុធហត្ថកោះហៅ អោយចូលខ្លួនបំភ្លឺ ជុំវិញករណីបាញ់បោះសេរីនេះហើយ ប៉ុន្តែចំពោះចំណាត់ការផ្លូវច្បាប់ គេនៅពុំទាន់ដឹងនៅឡើយទេ រងចាំតាមដានទាំងអស់គ្នា។
គួររំលឹកផងដែរថា នៅយប់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២០ មានករណីបាញ់គំរាម មួយករណី នៅស្រុកព្រៃនប់ បង្កឡើងដោយជនសង្ស័យ ឈ្មោះ ភិន សាយ័ន្ត ហៅណូភេទប្រុសមុខរបរយោធា មានទីលំនៅ-រាជធានីភ្នំពេញ បានប្រើអាវុធខ្លី(មិនស្គាល់ម៉ាក) បាញ់ឡើងលើចំនួន០២គ្រាប់ដើម្បីគំរាមជនរងគ្រោះឈ្មោះចៅ វន្នី ភេទស្រី អាយុ២៥ឆ្នាំមានទីលំនៅកន្លែងកើតហេតុខាងលើ៕