សមត្ថកិច្ចឃាត់ខ្លួនថៅកែដីឡូតិ៍ ម្នាក់ពូកែប្រើល្បិចបោកយកដីពីប្រជាពលរដ្ឋ និង អួតអាង ថាមានខ្នងអ្នកធំ
កំពង់ស្ពឺ៖សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនថៅកែដីឡូតិ៍ ពូកែប្រើល្បិចបោកយកដីពីប្រជាពលរដ្ឋ និង អួតអាង ថា មានខ្នងអ្នកធំ ។
នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នេះ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ហើបអោយដឹង ថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ឈ្មោះ ង៉ែត សីណង់ អាយុ២៦ឆ្នាំ ជាថៅកែដីឡូតិ៍សម្បូររឿងអាស្រូវ ត្រូវបាននគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួន បន្ទាប់ពីបានក្លែងឯកសារជាសាធារណៈ មកបន្លំយករថយន្ត នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ។
សមត្ថកិច្ច បង្ហើបប្រាប់ថា ក្រៅពីនេះ ឈ្មោះ ង៉ែត សីណង់ នៅមានប្រជាពលរដ្ឋប្តឹងពាក់ព័ន្ធរឿងដីជាច្រើនករណីទៀត ផងដែរ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរថៅកែដីឡូតិ៍សម្បូររឿងអាស្រូវរូបនេះ តាមនីតិវិធី មុននិងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕