Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យតូចចិត្តនិងវាសនាខ្លួនឯងទើបចេញពី​មណ្ឌលកែប្រែ​ ក៏ចង.កសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួននៅ​ក្នុងបន្ទប់ទឹកក្នុងផ្ទះបាញ់ត្រីមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង​៣០នាទីយប់ថ្ងៃទី១២ខែតុលាឆ្នាំ២០២០ នៅ​ចំណុចផ្ទះលេខ១១៧ខាងជើងផ្សារថ្មី ជិត បេនឡាន បាត់ដំបង ស្ថិតនៅតាមបណ្ដោយផ្លូវ ១២៦ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ អ៊ូ មករា ហៅ(អាម៉ាប់) ភេទប្រុស អាយុ ៣០ឆ្នាំជាងជនជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ។

បើតាមសម្ដីប្រជាពលរដ្ឋម្នាក់ដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា​ មុនដំបូងគេឃើញជនរងគ្រោះបានដើរចូលទៅ​ផ្ទះកើត​លេងហ្គេមបាញ់ត្រី​ មួយ​សន្ទុះក៏បានចូលទៅ​ក្នុងបន្ទប់​ទឹកមិនបានចេញមកវិញ​ ខណៈនោះ​មាន បុរសម្នាក់​ បានដើរចូលទៅបន្ទប់ទឹកដែរក៏​ស្រាប់តែឃើញ ជនរងគ្រោះចង.កជាមួយនឹងក្រម៉ា ជាប់និងចម្រឹងបង្អួចស្លាប់បាត់ទៅ​ហើយ​ ។​ ភ្លាមៗក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកជិតខាងរួចរាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានឲ្យចុះមកដល់យកខ្សែព័ទ្ធកន្លែងកើតហេតុមិនឲ្យអ្នកណាចូលហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមក​ពិនិត្យជាក់ស្ដែង​ ។
ប្រភពពីសាច់ញាតិជនរងគ្រោះបានប្រាប់​ឲ្យដឹងថា​ ជនរងគ្រោះធ្លាប់ជាប់មណ្ឌលកែប្រែទើបតែចេញ​ ដោយមិនមានផ្ទះសម្បែងស្នាក់នៅពិតប្រាកដនោះទេ​ ដើរទៅជ្រក​កោនគ្រប់ទីកន្លែងហើយមិនដឹងថា​ មានរឿងអ្វីនោះទេ​ បានជាមកចង.កសម្លាប់ខ្លួន​បែប​នេះ ។

ក្រោយមកសមត្ថកិច្ច​ ជំនាញបានពិនិត្យនិងធ្វើកោសល្យវិច្ឆ័យបញ្ជាក់ថា​ ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ រួចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅ​សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​នៅវត្តទួលសង្កែ៕