រថយន្ត៤គ្រឿងបុកគ្នាក្រឡាប់ធ្លាក់ជ្រោះ១គ្រឿងរបួសធ្ងន់និងស្រាល៣នាក់
ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កើតឡើងដោយរថយន្តចំនួន៤គ្រឿងបើកបុកគ្នា ហើយមានមួយគ្រឿង ក្រឡាប់ធ្លាក់ចូលជ្រោះ លោកយាយ ម៉ៅ ក្នុងឧប្បត្តិហេតុខាងលើ បង្កឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ត្រង់ផ្លូវចុះចំនោទលោកយាយម៉ៅ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្តើមដោយ រថយន្តទីតាន់ បើកចុះចំនោទលឿនជ្រុលទៅបុកពីក្រោយ រថយន្ត សាំយ៉ុង ធ្វើឲ្យខ្ទាតផ្លោងទៅប៉ះរបាំងពុះទ្រូងផ្លូវ រួចខ្ទាតបន្តទៅបុកពីក្រោយរថយន្ត កុងតៃន័រ មួយគ្រឿងខូចចតស្ងៀត ចិញ្ចើមផ្លូវ គៀបជាប់អ្នកបើកបររថយន្តសាំយ៉ុង បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ហើយស្របពេលដែលរថយន្តទាំង៣គ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែមានរថយន្តកុងតៃន័រមួយគ្រឿងទៀត របស់ក្រុមហ៊ុនអូរលែរ បើកល្បឿនលឿន ចុះចំនោទ វ៉ាក់អើ ព្យាយាមហ្វ្រាំង ជាអកុសល សង្ស័យលោកយាយ ម៉ៅ មួម៉ៅនឹងតៃកុងឡានកុងតៃន័រភាគីច្រើន បើកព្រហើនណាស់ អាងតែមិនមែនឡានខ្លួនឯង ធ្វើឲ្យរថយន្តកុងតៃន័រ មួយគ្រឿងនោះ ទាញក្រឡាប់ធ្លាក់ជ្រោះ ផ្លោងទូកុងតៃន័រ ទៅផ្សេង រថយននតក្រឡាប់ផ្ងារជើង ខ្ទេច អ្នកបើកបររងរបួសធ្ងន់ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា កូរ៉េ ម៉ាក TITAN ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2U-6403 បើកបរ ដោយ ឈ្មោះ ស្រ៊ាង ចែ ភេទ ប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅ ឃុំ ព្រែកថ្មី ស្រុក កោះធំ ខេត្ត កណ្ដាល បើកចុះចំនោទពីកើតទៅលិច លឿនជ្រុលទៅបុកគូទរថយន្ត សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-4080 បើកបរ ដោយ ឈ្មោះ ញ៉ែម សារិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បើកបររថយន្តឈ្នួល មានទីលំនៅ ភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុក ទន្លេ បាទី ខេត្ត តាកែវ ។ ហើយរថយន្តសាំយ៉ុង ជ្រុលទៅបុករបាំទ្រូងផ្លូវ រួចខ្ទាតទៅបុកគូទរថយន្តកុងតៃន័រ ចតស្ងៀម ម៉ាក VOLVO ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4496 ដែល ខូច ចតស្ងៀម អ្នកបើកបរ ឈ្មោះ ស៊ឹម វី ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ខេត្ត កំពង់ស្ពឺ ។
ប្រភពបនកតទៀតថា ខណៈដែលរថយន្តទាំង៣គ្រឿងកំពុងជួបបញ្ហា គ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែមានរថយន្ត កុងតៃន័រមួយគ្រឿងផ្សេងទៀត ម៉ាក ហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-1284 របស់ ក្រុមហ៊ុន អ៊ូលែរ មានទិសដៅ ពី ចូលក្រុងព្រះសីហនុ ចុះចំនោទលឿនជ្រុល វ៉ាក់អើ ជាមួយរថយន្ត ក្នុងជួបបញ្ហា ខាងមុខ ព្យាយាមហ្វ្រាំង ជាអកុសល សង្ស័យយាយម៉ៅ ខ្នើសចិត្ត ទាញក្រឡាប់ធ្លាក់ចូលជ្រោះ រងរបួសអ្នកបើកបរ ។
គ្រោះថ្នាក់ខាងលើ បង្កឲ្យមនុស្ស៣នាក់រងរបួស ហើយចំណែកជនរងគ្រោះម្នាក់ ជាអ្នកបើកបររថយន្តសាំយ៉ុង គៀបជាប់ក្នុងរថយន្ត ត្រូវបានសមត្ថកិច្ច ហៅក្រុមសង្រ្គោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ប្រចាំនៅសាលាសង្រ្គោះ ក្រុងព្រះសីហនុ មកជួយអន្តរាគមន៍ អនុវត្តន៍ការងារជំនាញ ដើម្បីយកជនរងគ្រោះចេញ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បង្អែកព្រះសីហនុ ។
ចំណែកមធ្យោបាយទាំងអស់ មានរថយន្តចំនួន៤គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅ វាស់វែងរួច ស្ទូចយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត កសាងសំណុំរឿងតាមនីតិវិធី ៕