Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បង្ក្រាប់ទីតាំងលួចលាក់ផលិតប៊ីចេងក្លែងក្លាយមួយកន្លែងរឹបអូសប៊ីចេង១៧តោនឃាត់ខ្លួនស្ត្រីម្នាក់

ភ្នំពេញ៖ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានក្រោយពីបានធ្វេីការ​ស្រាវជ្រាវស៊េីបអង្កេតកម្លាំងជំនាញនាយកដ្ឋាន បានសហការជាមួយមន្រ្តីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ បានចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយមួយកន្លែងរកឃើញប៊ីចេងម៉ាកផ្សេងៗគ្នាចំនួន១៧តោនហើយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីជាម្ចាស់ផ្ទះម្នាក់យកទៅនាយកដ្ឋានដើម្បីចាត់ការតាមនិតិវិធី ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ៣០នាទីព្រឹក
នៅផ្ទះ លេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងផលិតដែលឃាត់ខ្លួនឈ្មោះសុខ វួចលីន អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានលំនៅៗទីតាំងខាងលើ ។
ប្រភពបន្តថានៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរកឃេីញទីតាំងខាងលេីនេះ បានវេចខ្ចប់ប៊ីចេងក្លែងក្លាយ និងភ័ស្តុតាងរួមមាន: ប៊ីចេងបាវសចំនួន ៣៥២បាវ ប៊ីចេងបាវគគីរចំនួន ១២៥បាវ ប៊ីចេងរាយម៉ាកWin winចំនួន ១៤០បាវ ប៊ីចេងច្រករួច(500g)ចំនួន ៣២បាវ ប៊ីចេងច្រករួចម៉ាកGold Cupចំនួន ៤៧កេស ប៊ីចេងរូបវែក(250g) ម៉ាស៊ីនដេរម៉ាត់បាវ ០២គ្រឿង ម៉ាស៊ីនអ៊ុតម៉ាត់ថង់ ០១គ្រឿង ម៉ាស៊ីនរំុខ្សែ និងកាត់ខ្សែចំនួន ០២គ្រឿង ជញ្ជីងថ្លឹង ០២គ្រឿង បាវរូបវែក ៩៣បាវ និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀតសរុបទំងន់ទាំងអស់ប្រមាណ ១៧តោន ។

បន្ទាប់ពីធ្វើការត្រួតពិនិត្យ និងតាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង សមត្ថកិច្ចបានសំរេចដកហូតវត្ថុតាងប៊ីចេង១៧តោននិងរក្សាទុកក្លុំបេបិទទីតាំងខាងលេី ហេីយបាននាំខ្លួនម្ចាស់ទីតាំងលោកស្រី សុខ វួចលីន មកសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕