Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

តើលោក​ ហេង​ ម៉េង​ ជាអ្នកណា​ បានជាបើក​ល្បែងឆ្នោតវៀតណាម​ ខុសច្បាប់ ហើយអាជ្ញាធរ​មានសមត្ថកិច្ច​ មិន​បង្ក្រាប​

ភ្នំពេញ​ ៖​ យោងតាមប្រភពច្បាស់ការមួយ​បាន​បង្ហើបអោយដឹងថា​ ទីតាំងកត់ឆ្នោតវៀត​ណាម​ សញ្ញា​ (​ M9​ )ជា​ច្រើនកន្លែងស្ថិតក្នុងផ្សារ​កណ្ដាល​ ផ្លូវ​លេខ១៣ សង្កាត់ផ្សារ​កណ្ដាល​ទី១ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ កំពុងតែ​បើកលេង​យ៉ាងរលូន ដោយមិនការ​បង្ក្រាបពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច​សោះឡើយ​ សង្ស័យតែបានលាភសក្ការៈពី​មេត្នោតហើយមើលទៅ​ ។

ប្រភពបានបន្តទៀតថា ទីតាំងកត់ឆ្នោតវៀតណាម​ ខុសច្បាប់ជាច្រើន​ កន្លែងនៅក្នុងផ្សារកណ្ដាល បើកលេងដោយមិនមានការ​លាក់លាមអ្វីនោះឡើយ សង្ស័យបុគ្គលឈ្មោះ ហេង ម៉េង ជាខែលចាំការពារ និងត្រូវរ៉ូវគ្នានិងបានរត់ការជូនគ្រប់ស្ថាប័នពាក់​ព័ន្ធហើយមើលទៅ ខណៈអាជ្ញាធរ​មាន​សមត្ថកិច្ច​ នៅស្ងាមដូចជាត្រូវថ្នាំសណ្ដំរបស់បុគ្គលឈ្មោះ ម៉េង ហេង ដែលជាមេឆ្នោត​ ជាពិសេសលោកធានផ្សារកណ្ដាលតែម្ដង ។

គួររំលឹកផងដែរថា​ កាលពីដើមខែកម្ភៈ ឆ្នាំ២០២០ កន្លងទៅ ឯកឧត្តម ឃួង ស្រេង គណៈអភិបាល​ នៃគណៈអភិបាល​ រាជធានី​ភ្នំពេញ បានធ្វើការព្រមានខ្លាំងៗថា លោក​នឹងដកប្រធានផ្សារ និងអភិបាលខណ្ឌណាក្នុងរាជធានីភ្នំពេញ ដែល​អនុញ្ញាតិ​ឱ្យ​មានល្បែងកន្ទុយលេខ និងល្បែងគ្រប់ប្រភេទ នៅក្រោមដែនសមត្ថកិច្ចគ្រប់​គ្រង​របស់ខ្លួន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែ​ប្រសាសន៍របស់លោកអភិបាលរាជធានីភ្នំពេញ ហាក់គ្មានប្រសិទ្ធភាពអ្វីសោះឡើយ​ ចំពោះអាជ្ញាធរមូលដ្ឋាន ក៏​ដូច​ជាប្រធានផ្សារផងដែរ ជាក់ស្ដែងក្នុងផ្សារ​កណ្ដាល សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ​ដូនពេញនេះតែម្ដង​នៅតែបណ្ដែត​បណ្ដោយឱ្យមានល្បែងឆ្នោតណាមវៀតខុសច្បាប់ ដែលមានមេធំឈ្មោះ ហេង ម៉េង បើកលេង​យ៉ាងអាណាធិបតេយ្យ ហាក់ផ្គើន​ និងការ​ព្រមានរបស់​ ឯកឧត្តម ឃួង ស្រេង ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរ​ដល់អាជ្ញាធរមានសមត្ថកិច្ច និងឯកឧត្ដម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជា​ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យ និងមានវិធានការផងដើម្បីរក្សាសុខ​សុវត្ថិភាពជួនប្រជាពលរដ្ឋ​ អោយ​ស្របទៅ​និងគោលនយោបាយ​ ភូមិឃុំមានសុវត្តិភាព​ទាំង៩ចំណុច​របស់ក្រសួងមហាផ្ទៃ​ ! ព្រោះបញ្ហា​​ចោរលួច​ ​ឆក់ ប្លន់​ និង អំពើហឹង្សា​ក្នុងគ្រួសារ​ ភាគច្រើនកើតចេញ​ពីកត្តា​ល្បែងសុីសងខុសច្បាប់នេះឯង​ ។

ជុំវិញករណីល្បែងសុីសងខុសច្បាប់ខាងលើនេះ ភ្នាក់ងារយើងមិនទាន់អាចសុំការបំភ្លឺពី​លោក ហេង ម៉េង និងលោក​ប្រធានផ្សារ​កណ្ដាល បាននៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ ភ្នាក់ងារយើង​នឹងរងចាំការបំភ្លឺពី​ លោក​ ហេង​ ម៉េង​ និងអ្នក​ពាក់ព័ន្ធនិង​លោក​ ប្រធានផ្សាររៀងរាល់ម៉ោងធ្វើការ ៕