Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អតីតថៅកែសណ្ឋាគាឆាយហុងដែលជិះម៉ូតូទឹកលំហែ កាយសង្ស័យធ្លាក់ទឹកលិចបាត់២ថ្ងៃរកមិនទាន់ឃើញសមត្ថកិច្ចសន្និដ្ឋាថាស្លាប់

ភ្នំពេញ៖ បើយោងទៅតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា អតីតថៅកែសណ្ឋាគារឆាយហុង ដែលមាន ឈ្មោះ ល្បីល្បាញនោះ សង្ស័យធ្លាក់ទឹកលិចបាត់ រយះពេល២ថ្ងៃមកហើយ រកសពពុំឃើញនៅឡើយខណៈជិះម៉ូតូទឹកដែលទើបទិញថ្មីលំហែលកាយតាម ដងទន្លេមេគង្គម្តុំកោះដាច់ ដែលសមត្ថកិច្ចមូលដ្ឋានសន្និដ្ឋានថាជនរងគ្រោះអាចស្លាប់បាត់បង់ជីវិត ហើយ សពត្រូវទឹក ហូរទៅក្រោមរសាត់បាត់រកមិនឃើញ ។
ទោះបីជាយ៉ាងណាក្រុមគ្រួសារក៍បានស្វះស្វែងជួលទូកចាមមុជរាវរកតាំងពីថ្ងៃកើតហេតុរហូតមកដល់រសៀលដ្ងៃទី២៨នេះតែពុំទាន់បានឃើញនៅឡើយ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះដែលធ្លាក់ទឹកបាត់ខ្លួន នោះមានឈ្មោះ ហុក ប៊ុន ហ៊ុយ ហៅ តាហ៊ុយ ភេទប្រុសអាយុ ប្រមាណជាង៤៧ឆ្នាំជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

គួបញ្ជាក់ថា មានករណីបុរសម្នាក់ជិះម៉ូតូទឹកហើយបានធ្លាក់ទឹកបាត់ខ្លួន តាំងពីល្ងាចអាទិត្យថ្ងៃ ទី២៦ខែសីហា ឆ្នាំ២០១៨នៅចំណុច ដងទន្លេមេគង្គក្នុងភូមិ ល្វា សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ រហូតមកដល់ រសៀល ថ្ងៃទី២៨ ខែសីហា នេះគឺរយះពេល២យប់២ថ្ងៃទៅ ហើយ តែសពត្រូវក្រុមគ្រួសាររកពុំទាន់ឃើញនៅ ឡើយទេ ។

សមត្ថកិច្ចបានអោយដឹងថា នៅវេលាល្ងាចថ្ងៃអាទិត្យ អតីតថៅកែ សណ្ឋាគាររូបនោះ បានបើកម៉ូតូទឹកខ្លះហៅថា អូប៊័រ ដែលទើបតែទិញក្នុងតម្លៃជិត២ម៉ឺនដុល្លារ លំហែកាយតាមដងទន្លេ ។ តែមិនដឹងជាមូលហេតុ អ្វីនោះទេ នៅពេលកំពុងបើកក៍បានធ្លាក់ទឹកលិចបាត់ ហើយ ម៉ូតូទឹក ក៍បានអណ្តែត តាមទឹកចូលមកខាងហើយត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ។ ក្រោយមកក៍មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារបាននាំគ្នា ជួលទូកចាមជួយរក តែរកពុំឃើញ ។
សមត្ថកិច្ចបានអោយដឹងថាខែនេះជារដូវទឹកឡើង ទឹកបានហូរខ្មួលខ្មាញ មិនដឹងថា ជនរងគ្រោះបាន រសាត់អណ្តែតទៅដល់ទីតាំងណានោះទេ ដែលគេអះអាងថាជនរងគ្រោះអាចស្លាប់បាត់ទៅហើយ៕