សាកសពស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ស្អុយរលួយក្នុងបន្ទប់ទឹកសង្ស័យករណីឃាតកម្ម
កំពង់ស្ពឺ៖ អ្នកភូមិប្រទះឃើញសាកសពស្ត្រីម្នាក់ដេកស្លាប់ស្អុយរលួយនៅក្នុងបន្ទប់ទឹក ដីភូមិរបស់លោក អភិបាលរង ខេត្តស្វាយរៀង សង្ស័យថាជាករណីឃាត កម្មសម្លាប់យកមកចោល
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅភូមិ វាល ធំ ឃុំ ត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមសម្តីស្ត្រីឈ្មោះ ទឹង ពៅ អាយុ៤៥ឆ្នាំ នឹង ប្តី ឈ្មោះ ស ហន អាយុ៥៥ឆ្នាំ រស់នៅ ភូមិ កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ និង ប្តី បាន ទៅ បេះ ស្លឹកកន្ទ្រោប ក្បែរ បន្ទប់ទឹកក្នុងដីឡូ របស់លោក សំ ប៊ុន ណា រិ ទ្ធិ អភិបាលរង ខេត្តស្វាយរៀង ដើម្បី យកមក ស្លរ ខណៈដែលគាត់កំពុងបេះស្លឹក កន្ទ្រោប ក៏ធុំក្លិន ស្អុយអាសោចចេញពីបន្ទប់ទឹកដោយ មានការសង្ស័យគាត់ទាំងពីរនាក់ប្តីប្រពន្ធក៏ដើរចូលទៅមើលស្រាប់តែប្រទះឃើញសាកសពស្ត្រីម្នាក់មិន ស្គាល់ អត្តសញ្ញាណ អាយុប្រហែល២០ឆ្នាំជាង ដេកស្លាប់ក្នុងអាងបន្ទប់ទឹក ដោយមានសភាព ស្អុយរលួយ សល់ តែ លលាក្បាល ហើយភ្លាមៗគាត់ក៏បានស្រែក ឆោឡោ និងបាន រាយការណ៍ ទៅសមត្ថកិច្ចឲ្យចុះមក ពិនិត្យ ។
សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីទទួលដំណឹងរួចមក កម្លាំងជំនាញបានចុះមកដល់កន្លែងកើតហេតុហើយ បានយកសពចេញពីក្នុងអាងដើម្បីធ្វើការពិនិត្យនិងបានធ្វើកោសល្យវិច្ឆ័យរួចដាក់ការសង្ស័យថា គឺជា ករណីឃាតកម្ម។
ក្រោយមកសមត្ថកិច្ចបានយកសាកសពស្ត្រី រងគ្រោះខាងលើទៅ តំកល់និង បូជានៅវត្ត ក្បែកន្លែងកើត ហេតុ រួច កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកក្រុមគ្រួសារនិងបន្តស្រាវជ្រាវករណីសពស្ត្រីខាងលើបន្ត៕