Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សាកសពអតីតថៅកែសណ្ឋាគាឆាយហុងដែលធ្លាក់ពីម៉ូតូទឹកលិចបាត់រកឃើញហើយ

ភ្នំពេញ៖ សាកសពអតីតថៅកែសណ្ឋាគាឆាយហុងដែលធ្លាក់ពីលើម៉ូតូទឹកកាលពីរសៀលថ្ងៃទី២៦ខែ សីហានោះ នៅព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨នេះត្រូវបានគេរកឃើញហើយ
អតីតថៅកែសណ្ឋាគារឆាយហុង ដែលមានឈ្មោះ ល្បីល្បាញបានធ្លាក់ទឹកលិចបាត់រយះពេល៤ថ្ងៃមក ហើយខណះបើកម៉ូតូទឹកដែលទើបទិញថ្មីលំហែល កាយតាមដងទន្លេមេគង្គម្តុំកោះដាច់ក៏ធ្លាក់បាត់ខ្លួនតែម្ដង ។
នៅថ្ងៃកើតហេតុក្រុមគ្រួសារក៏បានស្វះស្វែងជួលទូក ចាមមុជរាវរករហូតមកដល់ម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទីទី៣០សីហានេះទើបរកឃើញ ដោយអ្នកនេសាទជនជាតិខ្មែរឥស្លាមដែលនេសាទម្តុំនោះឃើញ ។

សមត្ថកិច្ចមូលដ្ឋានបានអះអាងថា ជនរងគ្រោះដែលធ្លាក់ទឹកបាត់ខ្លួននោះឈ្មោះហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុសអាយុ ប្រមាណជាង៤៧ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុក្រុមទូកនេសាទបានប្រទះឃើញសាកសពក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុក៏បានជូនដំណឹងទៅក្រុមគ្រួសារមកមើលថា សាកសពនៅក្នុងវត្ដបាក់ខែងតែម្ដង ។

គួរបញ្ជាក់ថា បុរសម្នាក់ជិះម៉ូតូទឹកហើយបានធ្លាក់ទឹកបាត់ខ្លួន តាំងពីល្ងាចអាទិត្យ ថ្ងៃ ទី២៦ខែសីហា ឆ្នាំ២០១៨នៅចំណុច ដងទន្លេមេគង្គក្នុងភូមិ ល្វា សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ រហូតមកដល់ រសៀល ថ្ងៃទី២៩ខែសីហា នេះគីរយះពេល៣យប់៣ថ្ងៃសព ត្រូវក្រុមគ្រួសាររកពុំទាន់ឃើញនៅឡើយ ។

តាមនគរបាល បានអោយដឹងថា នៅវេលា ល្ងាចថ្ងៃអាទិត្យ អតីតថៅកែ សណ្ឋាគាររូបនោះ បានបើក ម៉ូតូខ្លះហៅថា អូប៊័រ ដែលទើបតែទិញក្នុងតម្លៃជិត២ម៉ឺន ដុល្លារ លំហែកាយតាមដងទន្លេ ។ មិនដឹងជាមូលហេតុ អ្វីនោះទេ នៅពេលបើកបរ ក៍បានធ្លាក់ទឹកលិចបាត់ ហើយ ម៉ូតូទឹក ក៏បានអណ្តែត តាមទឹកចូលខាងហើយ នគរបាលក៍បានរក្សាទុកដោយនៅក្នុងឃ្លុបម៉ូតូទឹក នោះគេរកឃើញទូរសព្ទ័សេរីទំនើប២គ្រឿងប៉ុណ្ណោះ ។

ក្រោយពេលរកឃើញក្រុមគ្រួសារបានស្រង់សាក សពរបស់អតីតថៅកែសណ្ឋាគារ ឆាយហុង ដាក់នៅក្នុងវត្ដបាក់ខែងដើម្បីឲ្យសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យ រួចយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕